កីឡា
សុវត្ថិ មុន្នីវណ្ណ យប់នេះនៅខេត្តត្បូងឃ្មុំ ល្បីមិនចាញ់ឪពុកឡើយ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី របស់ស្រាបៀរ GANZBERG
BY Khmernote Media
June 1, 2018
តារាចម្រៀងទើបនឹងរះថ្មី ល្បីមិនចាញ់ឪពុកគឺលោក សុវត្ថិ មុន្នីវណ្ណ កូនប្រុសបង្កើតរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើអោយកក្រើកនៅលើឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងខេត្តត្បូងឃ្មុំ ក្រុងសួង ដោយលោកបានច្រៀងចម្រៀង២បទជាប់គ្នា គឺបទ “សង្សារចាស់គេល្អប៉ុនណា” និងបទ “ហេតុអ្វីចាកចោលបង” ធ្វើអោយទស្សនិកជនស្រែកហ៊ោរយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំ នេះដើម្បីអបអរសាទរ ស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំផ្ទួនៗ ពីស្ថាប័នកំពូល MONDE SELECTION៕





