ខ្មែរណូត

ស្វែងរក

  • កីឡា

    សុគន្ធ កញ្ញា បោះឆត្រ័ចោល ស្រែកច្រៀងផងរាំផង ក្រោមតំណក់ទឹកភ្លៀង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំកាលពីយប់មិញ

    BY Khmernote Media June 3, 2018
    សុគន្ធ កញ្ញា បោះឆត្រ័ចោល ស្រែកច្រៀងផងរាំផង ក្រោមតំណក់ទឹកភ្លៀង ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំកាលពីយប់មិញ

    នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 ក្នុងទីរួមខេត្តត្បូងឃ្មុំ នារាត្រីទី២នេះដែរ មានទស្សនិកជនយ៉ាងច្រើនកុះករបានមកចូលរួមទស្សនា ទោះបីជាមានភ្លៀងធ្លាក់យ៉ាងក៏ដោយ។ កម្មវិធីដ៏សប្បាយរីករាយមួយនេះមិនបានបញ្ចប់ឡើយ ដោយក្រុមការងារបានធ្វើការប្រគុំតន្ត្រីក៏ដូចជាផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ទាំងភ្លៀង ក្នុងនោះផងដែរ កញ្ញា ឪក សុគន្ធកញ្ញា បានច្រៀងចម្រៀងជាច្រើនបទជាប់គ្នា ហើយដោយសារតែឃើញបងប្អូនទស្សនិកជនសប្បាយរីករាយ ស្រែកហ៊ោរកញ្ច្រៀវនៅក្រោមឆាកផងនោះ តារាចម្រៀងរូបនេះ ក៏បានបោះឆត្រ័ចោល ហើយស្រែកច្រៀងផង រាំផងក្រោមដំណក់ទឹកភ្លៀងជាមួយបងប្អូនខេត្តត្បូងឃ្មុំតែម្តង។

    ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ដ៏អស្ចារ្យនេះ បានធ្វើអោយបងប្អូនទស្សនិកជន ខេត្តត្បូងឃ្មុំសប្បាយរីករាយយ៉ាងខ្លាំង មិនអាចបំភ្លេចបានឡើយជាមួយទិដ្ឋភាព ដ៏រីករាយនេះជាមួយតារាចម្រៀងល្បីៗជាច្រើនដួងប្រចាំផលិតកម្មហង្សមាស។ នៅសប្តាហ៍ក្រោយនេះ យើងនឹងជួបបងប្អូនខេត្តបន្ទាយមានជ័យ ជាបន្តទៀត ដូច្នេះអ្នកបន្ទាយមានជ័យកុំខកខានអោយសោះណា៕

    https://www.youtube.com/watch?v=YK1Ckdz4E8w&feature=youtu.be

    Share This Post:
    MPO4D jitutoto mpo4d Mpoplay