ឆន សុវណ្ណរាជ សប្បាយចិត្តខ្លាំងពេលឃើញអ្នកត្បូងឃ្មុំ មកគាំទ្រការប្រគុំតន្ត្រី ស្រាបៀរ GANZBERG ទាំងភ្លៀង
- June 3, 2018
នារាត្រីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៨ ក៏ជារាត្រីទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តត្បូងឃ្មុំ ផងដែរដោយមានតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសជាច្រើនដួង មកអង្រួនបេះដូងអ្នកខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយ ទោះបីជាមានភ្លៀងធ្លាក់រលឹមយ៉ាងណាក៏ដោយ។ ក្នុងនោះដែរលោក ឆន សុវណ្ណរាជ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាស បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលឃើញអ្នកត្បូងឃ្មុំ មកគាំទ្រកាប្រគុំតន្ត្រីរបស់ស្រាបៀរ GANZBERG ទាំងភ្លៀង តាំងពីដើមរហូតដល់ចប់។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION។ នៅសប្តាហ៍ក្រោយនេះដែរ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើដំណើរទៅខេត្តបន្ទាយមានជ័យជាបន្តទៀត ដូច្នេះអ្នកបន្ទាយមានជ័យ កុំភ្លេចចូលរួមអោយបានច្រើនកុះករណា៕
- Share This Post:













