ក្រុម Sisophon FC បន្ដដំណើរទៅកាន់វគ្គ 16 ក្រុមនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម យុវជននាឋអាស៊ី អស់ឱកាសក្នុងការបន្ដដំណើរទៅវគ្គបន្ទាប់
- June 3, 2018
ការប្រកួតរវាងក្រុម Sisophon FC និងក្រុម យុវជននាឋអាស៊ី បញ្ចប់ទៅដោយលទ្ធផលក្រុម Sisophon FC យកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 10-3។

នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍នេះក្រុម Sisophon FC ដែលជាក្រុមមកពីខេត្តបន្ទាយមានជ័យបានបង្ហាញទំរង់លេងល្អមែនទែន ពោរគឺក្រុម Sisophon FC គឺលេងដោយទំនុកចិត្តដោយតំបន់ប្រយុទ្ធនិងការពារ។ ក្រុម Sisophon FC បានដាក់សម្ពាធមកលើក្រុម យុវជននាឋអាស៊ី ជាច្រើនលើកច្រើនសាររហូតដល់សុតបញ្ចូលទីមកលើក្រុម យុវជននាឋអាស៊ី។
ចំណែកឯក្រុម យុវជននាឋអាស៊ី វិញទំរង់លេងរបស់ក្រុមមួយនេះហាក់ដូចជាមិនសូវល្អ ហើយការចែកបាល់របស់ក្រុម យុវជននាឋអាស៊ី សង្កេតឃើញថាមិនសូវល្អហើយមិនសូវយល់ចិត្តគ្នា។ នៅក្នុងតំបន់ការពាររបស់ក្រុម យុវជននាឋអាស៊ី ឃើញថាមានការខ្វះខាតច្រើន ជាពិសេសបាល់ខូចច្រើននៅក្នុងតំបន់ការពារធ្វើអោយក្រុម Sisophon FC ដណ្ដើមបាល់បានសុតបញ្ចូលទីតែម្ដង។ បញ្ចប់ការប្រកួតក្រុម Sisophon FC យកឈ្នះក្រុម យុវជននាឋអាស៊ី ដោយលទ្ធផល 10-3។

បុត្រ
- Share This Post:






