ខឹងចិត្ត Karius ធ្វើឲ្យ Liverpool ចាញ់ Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champion League! បោះទុន 90លានអឺរ៉ូ ចាំទិញ Oblak ពី AT Madrid ពង្រឹងអ្នកចាំទីឡើងវិញ
- June 4, 2018
ក្លឹបហង្សក្រហម Liverpool កំពុងបង្កើនការខិតខំរបស់ពួកគេដើម្បីប្រជែងដណ្ដើមអ្នកចាំទី Jan-Oblak ពីក្លឹប Atletico Madrid ហើយក្លឹបហង្សក្រហម Liverpool គ្រោងនឹងដាក់សំណើរសុំដេញថ្លៃ Oblak នៅក្នុងតម្លៃ 90លានអឺរ៉ូ នេះយោងតាមការសចុះផ្សាយរបស់សារពត៌មាន Don Balon។

ក្លឹបហង្សក្រហម Liverpool ពេលនេះកំពុងតែជួបបញ្ហាលំបាកខ្វះអ្នកចាំទី ក្រោយពេលលោក Jurgen Klopp អស់ទំនុកចិត្តនិងខកចិត្តលើអ្នកចាំទី Loris Karius ដែលធ្វើអោយរបូតគ្រាប់បាល់ 2 គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League ចាញ់ Real Madrid នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។ អ្នកចាំទី Jan Oblak ត្រូវបានគេរំពឹងទុកថាគឺជាជម្រើសដ៏ល្អក្នុងការជំនួសដំណែងអ្នកចាំទី Loris Karius ដែលក្នុងរដូវកាលក្រោយ។
អ្នកចាំទី Jan Oblak កំពុងក្លាយជាគោលដៅដ៏ធំរបស់ក្លឹបហង្សក្រហម Liverpool ខណៈដែលក្លឹបហង្សក្រហម Liverpool គ្រោងនឹងចំណាយទុនដល់ទៅ 90លានអឺរ៉ូ ក្នុងការប្រជែងដេញថ្លៃដណ្ដើមអ្នកចាំទីរូបនេះ។

បុត្រ
ប្រភព៖ Goal
- Share This Post:






