ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មើលពីក្រៅជាផ្លែល្ហុងធម្មតាទេ ដល់ពេលវះមើលខាងក្នុងប៉ូលិសលាន់មាត់គ្រប់គ្នា

    BY autoadmin September 22, 2020
    មើលពីក្រៅជាផ្លែល្ហុងធម្មតាទេ ដល់ពេលវះមើលខាងក្នុងប៉ូលិសលាន់មាត់គ្រប់គ្នា

    សិង្ហបុរី៖ គ្រឿងញៀនជាង ១០០ គីឡូក្រាមដែលមានតម្លៃជិត ១០ ម៉ឺនដុល្លារត្រូវបានអាជ្ញាធរសិង្ហបុរីធ្វើការរឹបអូស បន្ទាប់ពីជនខិលខូចព្យាយាមរត់ពន្ធគ្រឿងទាំងនេះពីប្រទេសម៉ាឡេស៊ីដើម្បីយកទៅចែកចាយនៅក្នុងប្រទេសសិង្ហបុរី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា គ្រឿងញៀនទាំងនោះមានដូចជា គ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣៧៥ ក្រាម ហេរ៉ូអ៊ីនចំនួន ៣៧ ក្រាម កេតាមីនចំនួន ១៣៥ គីឡូក្រាម និងគ្រឿងញៀនគ្រា​ប់ប្រភេទ Benzodiazepine មួយបន្ទះ ហើយបើតាមការប៉ានស្មានគ្រឿងញៀនទាំងនោះអាចមានតម្លៃសរុបចំនួន ១២៤ ០០០ ដុល្លារសិង្ហបុរី ឬស្មើនឹង ៩១ ៣៨៣ ដុល្លារអាមេរិក។

    អ្វីដែលជាការកត់សម្គាល់នោះគឺជនខិលខូចបានប្រើប្រាស់វិធីថ្មីមួយដោយពួកគេបានលាក់គ្រឿងញៀនទាំងនោះនៅក្នុងផ្លែល្ហុងដើម្បីបន្លំធ្វើជានាំផ្លែល្ហុងទៅលក់ក្នុងប្រទេសសិង្ហបុរី យ៉ាងណាក្តីវិធីបន្លំភ្នែកនេះនៅតែមិនអាចគេចផុតពីដៃ អាជ្ញាធរសិង្ហបុរីបានឡើយ។ ក្នុងការបង្រ្កាបករណីនេះ ប៉ូលិសសិង្ហបុរីបានចាប់ខ្លួនជនខិលខូចចំនួន ៨ នាក់ ក្នុងនោះមាន ៣ នាក់ជាជនជាតិម៉ាឡេស៊ី និង ៥ នាក់ផ្សេងទៀតជាជនជាតិសិង្ហបុរី ដោយក្រុមជនខិលខូចបានលាក់ខ្លួននៅទីតាំងផ្សេងគ្នា តែពួកគេជាបណ្តាញក្នុងករណីរត់ពន្ធគ្រឿងញៀននេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: