ខ្មែរណូត

ស្វែងរក

  • PR

    អូឡាំព្យា ស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជន ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

    BY Khmernote Media September 22, 2020
    អូឡាំព្យា ស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជន ដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩

    ដើម្បីជម្រុញការវិនិយោគ និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោង អូឡាំព្យា ស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូ ការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។

    តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា​ ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថា ការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺ​ជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖

    ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមាន ផ្ទះល្វែងអាជីវកម្ម ខុនដូ SOHO ការិយាល័យ ផ្សារទំនើប សាលារៀន ក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុង គម្រោងអូឡាំព្យា ស៊ីធី ។ រីឯ តម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។

    ​​​​​ហេតុផលទី២៖​ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់នូវភាពកក់ក្តៅដល់អតិថិជនទាំងអស់​ ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យា ស៊ីធី។ ​ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ​ ក៏ក្រុមហ៊ុនOCIC នៅតែបន្តការសាងសង់គម្រោង អូឡាំព្យា ស៊ីធី នេះ ក្នុងដំណាក់កាលទី២ និងទី៣ ដោយគ្រោងនឹងបញ្ចប់ការសាថសង់គម្រោងទាំងមូលក្នុងឆ្នាំ ២០២២ ខាងមុខនេះ។

    ក្រៅពីចំណុចសំខាន់ទាំង២ ខាងលើ កញ្ញា អ៊ុក ចន្ទ្រា បានឱ្យដឹងទៀតថា អតិថិជនទិញអចលនទ្រព្យគម្រោងអូឡាំព្យាស៊ីធីពេលនេះអាចទទួលសោរផ្ទះចូលនៅបានភ្លាមថែមទាំងទទួលបានលក្ខខណ្ឌពិសេសដូចខាងក្រោម៖

    • អាចកម្ចីឥណទាន២៥ឆ្នាំ បានរហូតដល់៩៥%នៃតម្លៃអចលនទ្រព្យ ជាមួយការប្រាក់០%ក្នុងឆ្នាំទី១
    • ផ្តល់ជូនការបញ្ចុះតំលៃ បូករួមជាមួយការធានាជួលត្រលប់វិញរហូតដល់ ២៤%នៃតម្លៃអចលនទ្រព្យ
    • ផ្តល់ជូនការតុបតែងដេគ័រ និងគ្រឿងសង្ហារឹម

    គួរបញ្ជាក់ផងដែរថា គម្រោងអូឡាំព្យាស៊ីធី មានទីតាំងនៅស្តុបនាងគង្ហីងលាតសន្ធឹងលើផ្ទៃដីប្រមាណ ៦,៨ ហិកតា សាងសង់ក្រោមទុនវិនិយោគប្រមាណ ៥០០ លានដុល្លារដោយបានបើកការដ្ឋានតាំងពីឆ្នាំ ២០១៣ មកម្លេះ។ គម្រោងទាំងមូលរួមមាន អគារខុនដូកម្ពស់ ២០ ជាន់ចំនួន៤ អគារ អគារSOHO និង ការិយាល័យកម្ពស់ ២៥ ជាន់ចំនួន 1អគារ ផ្សារទំនើបកម្ពស់ ៧ ជាន់ ដែលបានបញ្ចប់ការសាងសង់រួចហើយ។ ដោយឡែកនៅមានគម្រោងសណ្ឋាគារ លំដាប់ផ្កាយ៥ អាគារមជ្ឈមណ្ឌលវេជ្ជសាស្រ្តខ្នាតអន្តរជាតិ ក៏ដូចជាអគារពាណិជ្ជកម្ម ដែលនឹងកំពុងសាងសង់បន្ថែមទៀតផងដែរ។

    សំរាប់ពត៌មានលំអិតលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 023 2222 08 / 023 2222 09 ឬ អាចមកសាកសួរពត៌មានដោយផ្ទាល់នៅការិយាល័យលក់ អូឡាំព្យា ស៊ីធី ដែលមានទីតាំងនៅទល់មុខរង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

    Share This Post: