ប្រទេសចិនផ្អាកការនាំចូលគ្រឿងសមុទ្រពីនាវារុស្ស៊ីចំនួន ២គ្រឿង ក្នុងរយៈពេលមួយខែ បន្ទាប់ពីរកឃើញដាននៃជំងឺកូវីដ១៩ នៅលើកញ្ចប់វេចខ្ចប់របស់វា
ប្រទេសចិននឹងបញ្ឈប់ការនាំចូលរបស់នាវារុស្ស៊ីចំនួន ២គ្រឿង ក្នុងរយៈពេល ៤សប្តាហ៍ បន្ទាប់ពីបានរកឃើញមេរោគ COVID-19 នៅលើកញ្ចប់វេចខ្ចប់ខាងក្រៅ និងសំណាកពីផលិតផលជលផលរបស់វា។ ការិយាល័យគយនៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា បាននិយាយថា មេរោគ COVID-19 ត្រូវបានរកឃើញដោយអាជ្ញាធរនៅខេត្តជាប់សមុទ្រភាគខាងកើត គឺខេត្តសានដុង។ នាវាទាំង ២ មានឈ្មោះថា Vladimir Vladimirzhzhinsky LLC Roliz និង Crystal Africa ដែលជានាវានេសាទរបស់រុស្ស៊ី។

ការរឹតត្បិតនេះកើតឡើងនៅពេលដែលប្រទេសចិន បានរឹតបន្តឹងការនាំចូលគ្រឿងសមុទ្រពីប្រភពមួយចំនួន ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។ កាលពីថ្ងៃសុក្រប្រទេសបាននិយាយថា ខ្លួននឹងផ្អាកការនាំចូលគ្រឿងសមុទ្រពីក្រុមហ៊ុនប្រេស៊ីលមួយសប្តាហ៍ បន្ទាប់ពីកញ្ចប់ត្រីមួយ ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកជំងឺ។ ចំណែកកាលពីសប្តាហ៍មុន ប្រទេសចិនក៏បានផ្អាកការនាំចូលពីក្រុមហ៊ុនគ្រឿងសមុទ្រឥណ្ឌូនេស៊ី រយៈពេលមួយសប្តាហ៍ បន្ទាប់ពីត្រី hairtail កករបស់ខ្លួនវា ត្រូវបានគេធ្វើតេស្តរកឃើញថាមានជំងឺ COVID-19 នេះ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia