ស្ថានទូតអ៊ីស្រាអែលបញ្ជាក់ពីការលុបចោលការប្រកួតមិត្តភាពជាមួយអាហ្សង់ទីននៅក្រុង Jerusalem
- June 6, 2018
អាហ្សង់ទីននឹងមិនត្រូវបានលេងការប្រកួតកំដៅសាច់ដុំ World Cup ចុងក្រោយរបស់ពួកគេទេ បន្ទាប់ពីមានភាពចម្រូងចម្រាសជាមួយអ៊ីស្រាអែល។ ស្ថានទូតអ៊ីស្រាអែលបានបញ្ជាក់ថា ការប្រកួតមិត្តភាពជាមួយអាហ្សង់ទីនត្រូវបានផ្អាក បន្ទាប់ពីការប្រកួតដែលរៀបចំឡើងនៅក្រុងយេរូសាឡឹមបានបង្កឱ្យមានការតវ៉ា។ របាយការណ៍បានលេចឡើងនៅអាហ្សង់ទីនកាលពីថ្ងៃអង្គារថា ការប្រកួតនេះនឹងត្រូវបានលុបចោលដោយសមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន។ លោក Jibril Rajoub ប្រធាន FA របស់ប៉ាឡេស្ទីនបានអះអាងថា អ្នកគាំទ្រគួរតែដុតរូបភាពនិងអាវយឺតរបស់កីឡាករ Lionel Messi ប្រសិនបើអាហ្សង់ទីនត្រូវប្រកួតនឹងអ៊ីស្រាអែល។
ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain ក៏បាននិយាយទាក់ទងនឹងពត័មាននេះផងដែរដោយអះអាងថាសុវត្ថិភាពរបស់កីឡាករត្រូវតែជាអាទិភាពទីមួយ។ គាត់បាននិយាយប្រាប់ ESPN ថា “ជាក់ស្តែងសុខភាពនិងអារម្មណ៍របស់កីឡាករកើតមានជាមុនហើយយើងគិតថាអ្វីដែលគួរធ្វើគឺមិនត្រូវទៅនោះទេ»។ ការប្រកួតរបស់អាហ្សង់ទីននាពេលខាងមុខនេះគឺជាការប្រកួតបើកឆាកនៃពូល D ដែលនឹងប្រកួតជាមួយអ៊ីស្លង់នៅថ្ងៃទី 16 ខែមិថុនា។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal
- Share This Post:






