ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចៅក្រមអាមេរិកបានប្លុកបទបញ្ជារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបង្គាប់ឱ្យមានការបិទមិនអោយដោនឡូតកម្មវិធីTikTok

    BY autoadmin September 28, 2020
    ចៅក្រមអាមេរិកបានប្លុកបទបញ្ជារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបង្គាប់ឱ្យមានការបិទមិនអោយដោនឡូតកម្មវិធីTikTok

    ចៅក្រមសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន បានហាមឃាត់ជាបណ្តោះអាសន្ននូវបទបញ្ជារដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដែលហាមឃាត់មិនឱ្យមានការដោនឡូតកម្មវិធីចែករំលែកវីដេអូខ្លីរបស់ចិន TikTok នៅលើឧបករណ៍របស់ Apple និង Google ដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅម៉ោង ១១ និង ៥៩ នាទី (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យនេះ។

    ចៅក្រមអាមេរិកលោក Carl Nichols បាននិយាយនៅក្នុងបទបញ្ជាខ្លីមួយថា គាត់កំពុងចេញដីកាបឋម ដើម្បីការពារលើការបិទមិនឱ្យមានការដោនឡូតកម្មវិធី TikTok ដែលគ្រោងនឹងចូលជាធរមាននេះ។ លោក Nichols ក៏បានបដិសេធនៅពេលនេះ ចំពោះការរឹតបន្តឹងដទៃទៀតរបស់នាយកដ្ឋានពាណិជ្ជកម្ម ដែលនឹងចូលជាធរមាននៅថ្ងៃទី១២ ខែវិច្ឆិកា ផងដែរ។ ចំណែកយោបល់ជាលាយលក្ខណ៍អក្សរលម្អិត ត្រូវបានគេរំពឹងថា នឹងត្រូវចេញផ្សាយនៅថ្ងៃច័ន្ទម៉ោងអាមេរិក៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: