ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃបន្ថែមពេលវេលានៃការដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី៦

    BY autoadmin September 28, 2020
    ប្រទេសថៃបន្ថែមពេលវេលានៃការដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទី៦

    សារព័ត៌មានបាងកកប៉ុស្តិ៍រាយការណ៍ថា រដ្ឋាភិបាលថៃនឹងបន្ថែមពេលនៃការដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ខែតុលា ក៏ដូចជាការអនុម័តទិដ្ឋាការទេសចរណ៍ពិសេសដែលចាប់ផ្តើមនៅខែក្រោយ បន្ទាប់ពីខកខានរយៈពេល ៦ខែ កន្លងមក។ យោងតាមលោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីបានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់រដ្ឋបាលស្ថានភាព ​COVID-19 ដឹកនាំដោយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចានអូចា កាលពីថ្ងៃច័ន្ទ បានអនុម័តការបន្ថែមពេលវេលារហូតដល់ថ្ងៃទី៣១ ខែតុលា។

    ចំពោះទិដ្ឋាកាទេសចរណ៍ពិសេសសម្រាប់ទេសចរបរទេសដែលចាប់ផ្តើមនៅខែក្រោយ វាទំនងជានឹងទទួលបានភ្លើងខៀវចុងក្រោយពីគណៈរដ្ឋមន្រ្តីនៅថ្ងៃអង្គារស្អែកនេះ។ ជម្រាបដែរថា នេះជាការបន្ថែមពេលវេលាដាក់ប្រទេសក្នុងភាពអាសន្នជាលើកទី៦ របស់ថៃ ចាប់តាំងពីការដាក់ដំបូងនៅក្នុងខែមីនា។ ច្បាប់គ្រាអាសន្នអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តការដាក់ឱ្យនៅដាច់ពីគេជាកាតព្វកិច្ច និងធ្វើឱ្យប្រសើរឡើងនូវផែនការគ្រប់គ្រងជំងឺ ដោយមិនចាំបាច់ស្នើមតិពីទីភ្នាក់ងារផ្សេងៗឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: