ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ និងប្រមាណ ៧ម៉ឺននាក់ ត្រូវជម្លៀសចេញទាំងយប់ ដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ាភាគខាងជើង

    BY autoadmin September 29, 2020
    យ៉ាងហោចណាស់មនុស្ស ៣នាក់ បានស្លាប់ និងប្រមាណ ៧ម៉ឺននាក់ ត្រូវជម្លៀសចេញទាំងយប់ ដោយសារភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ាភាគខាងជើង

    តំបន់ឋកាលីហ្វ័រញ៉ាភាគខាងជើងបានឆេះជាថ្មីម្តងទៀតកាលពីថ្ងៃច័ន្ទ ខណៈដែលខ្យល់បក់ខ្លាំងបានបង្កជាអណ្តាតភ្លើងនៅក្នុងតំបន់ ដោយបំផ្លាញផ្ទះសម្បែង និងធ្វើឱ្យមានការជម្លៀសមនុស្សជាង ៥០,០០០នាក់ ពេញមួយយប់។ ទន្ទឹមនឹងនេះដែរមានមនុស្ស ៣នាក់បានស្លាប់ នៅក្នុងអគ្គិភ័យឆេះព្រៃដាច់ដោយឡែកមួយទៀតនៅភាគខាងជើងនៃរដ្ឋ។ ចំណែកនៅ Sonoma County អ្នកស្រុកនៅ Oakmont Gardens នៃទីក្រុង Santa Rosa ត្រូវធ្វើដំណើរទាំងងងឹត ដោយសារអគ្គិភ័យបានកាត់ផ្ដាច់អគ្គិសនីនៅទីនោះ។

    ការគំរាមកំហែងនៃភ្លើងបានបង្ខំឱ្យមន្ទីរពេទ្យ Adventist Health St. Helena ផ្អាកការយកចិត្តទុកដាក់របស់ខ្លួន និងផ្ទេរអ្នកជំងឺទាំងអស់ទៅកន្លែងផ្សេងទៀត។ អគ្គិភ័យដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅ Napa-Sonoma តំបន់ផលិតស្រាក្រហមដ៏ល្បីល្បាញ ដែលនៅចម្ងាយប្រហែល ៤៥ ម៉ាយ ភាគខាងជើងនៃសាន់ហ្វ្រាន់ស៊ីស្កូ។ វាបានកើតឡើងនៅពេលដែលតំបន់នេះជិតដល់ខួប ៣ឆ្នាំ នៃភ្លើងឆេះព្រៃដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១៧ ក្នុងនោះរួមមានអគ្គិភ័យមួយ ដែលបានសម្លាប់មនុស្ស ២២នាក់ ផងដែរ។ កាលពីមួយខែមុនអ្នកស្រុកដដែលទាំងនេះជាច្រើន ក៏ត្រូវបានគេជម្លៀសចេញពីផ្លូវរបស់អគ្គិភ័យដែលកើតឡើងដោយសាររន្ទះ ដែលកាលនោះវាបានក្លាយជាអគ្គិភ័យធំជាងគេទី៤ នៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Associated Press

    Share This Post: