ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការស្ទង់មតិរបស់ពេទ្យជប៉ុនបង្ហាញថា អ្នកមានជំងឺទាំងនេះធ្វើឲ្យអត្រាមរណកើនឡើងខ្ពស់ នៅពេលពួកគេឆ្លងជំងឺកូវីដ១៩

    BY autoadmin October 1, 2020
    ការស្ទង់មតិរបស់ពេទ្យជប៉ុនបង្ហាញថា អ្នកមានជំងឺទាំងនេះធ្វើឲ្យអត្រាមរណកើនឡើងខ្ពស់ នៅពេលពួកគេឆ្លងជំងឺកូវីដ១៩

    ការស្ទង់មតិដោយមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្រ្តក្នុងប្រទេសជប៉ុនបានបង្ហាញថា អត្រាមរណភាពរបស់ជំងឺ ​COVID-19 គឺខ្ពស់ នៅក្នុងចំណោមអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃ ឬជំងឺបេះដូងជាប់ខ្លួន។ មជ្ឈមណ្ឌលជាតិសម្រាប់សុខភាព និងវេជ្ជសាស្ត្រសកល បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន លើអ្នកជំងឺ COVID-19 ចំនួន ៦,០៧០ នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៤៥ កន្លែងទូទាំងប្រទេស គិតត្រឹមដើមខែកញ្ញា។

    ការស្ទង់មតិនេះបង្ហាញថា អត្រាមរណភាពរបស់អ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងត្រូវការឧបករណ៍ស្រូបយកអុកស៊ីសែន ឬបំពង់ខ្យល់មានចំនួន ១០.១% គិតត្រឹមក្នុងខែមិថុនា និងក្រោយមកទៀត។ តួលេខនេះគឺទាបគួរឱ្យកត់សម្គាល់ចំពោះក្រុមមនុស្សគ្រប់វ័យ ធៀបនឹងអត្រានៃការឆ្លងដំបូងដែលមាន ១៩.៤% ។ មជ្ឈមណ្ឌលនិយាយថា ការធ្លាក់ចុះអត្រានេះគឺបណ្តាលមកពីកត្តាដូចជា៖ អ្នកជំងឺឆាប់ទទួលការព្យាបាល និងការបង្កើតវិធីសាស្ត្រព្យាបាល។

    មជ្ឈមណ្ឌលចង្អុលបង្ហាញថា ចំនួនថ្ងៃជាមធ្យមចាប់ពីការចាប់ផ្តើមរោគសញ្ញារហូតដល់ការចូលមន្ទីរពេទ្យមានចំនួន ៥.១ថ្ងៃ គិតត្រឹមក្នុងខែមិថុនា និងក្រោយមក ដែលនេះគឺខ្លីជាងពេលអំឡុងមានរលកដំបូង ២.៥ថ្ងៃ។ មជ្ឈមណ្ឌលនិយាយថា ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅពេលចូលមន្ទីរពេទ្យក៏ថយចុះមិនដល់ ១ ភាគ ៥ ផង។

    អត្រាការស្លាប់ឡើងខ្ពស់ចំពោះអ្នកជំងឺ COVID-19 និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលមានជំងឺខ្សោយតំរងនោមមាន ៤៤% មានជំងឺបេះដូងរ៉ាំរ៉ៃ ៤០.៥% និង ៣៩.៥ ភាគរយចំពោះអ្នកជំងឺនៃសរសៃឈាមក្នុងខួរក្បាល។ ម៉្យាងវិញទៀតអ្នកដែលមានជំងឺធាត់ និងលើសឈាម ងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ជាងក្រុមមនុស្សផ្សេង ប៉ុន្តែអត្រាមរណភាពរបស់ពួកគេទាបជាងអ្នកដែលមានជំងឺរ៉ាំរ៉ៃដទៃទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: