ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សេក ៥ក្បាលនៅសួនសត្វ ត្រូវគេបំបែកឱ្យនៅដាច់ពីគ្នា ដោយសារនៅជុំគ្នាយូរៗចេះជេរគ្នា ហើយជេរគ្នានៅមុខភ្ញៀវចូលទស្សនាទៀត

    BY autoadmin October 1, 2020
    សេក ៥ក្បាលនៅសួនសត្វ ត្រូវគេបំបែកឱ្យនៅដាច់ពីគ្នា ដោយសារនៅជុំគ្នាយូរៗចេះជេរគ្នា ហើយជេរគ្នានៅមុខភ្ញៀវចូលទស្សនាទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សត្វសេកចំនួន ៥ក្បាល នៅតំបន់ Lincolnshire របស់អងគ្លេស ត្រូវបានគេបំបែកឱ្យនៅដាច់ពីគ្នា ដោយសារតែរស់នៅជាមួយគ្នាយូរៗទៅចេះតែជេរគ្នា ហើយជេរគ្នានៅនឹងមុខអ្នកចូលទស្សនាសួនទៀតផង។

    សេកទាំងនោះមានឈ្មោះថា Billy, Eric, Tyson, Jade និង Elsie និងបានមករួមរស់ជាមួយមជ្ឈមណ្ឌលសត្វព្រៃ Lincolnshire នៅខែសីហា។ ពួកវាស្ថិតក្នុងចំណោមសេកពណ៌ប្រាក់ចំនួន ២០០ របស់មជ្ឈមណ្ឌលការពារមួយនោះ។ ប៉ុន្តែមិនយូរប៉ុន្មានសេកទាំងនោះបានចាប់ផ្ដើមចេះជេរ។ លោក Steve Nichols ប្រធានសួនសត្វព្រៃបានមានប្រសាសន៍ថា៖«យើងបានឃើញពួកវា។ យើងក៏ធ្លាប់ឃើញសេកចេះជេរ ប៉ុន្តែយើងមិនដែលឃើញសេក ៥ក្បាល ជេរគ្នាក្នុងពេលតែមួយទេ»។

    ចាប់តាំងពីពេលនោះមកសត្វសេកទាំងនោះ ត្រូវបានចែកចាយទៅតំបន់ផ្សេងៗគ្នានៃឧទ្យាន ដូច្នេះពួកគេនឹងមិនអាចជេរគ្នាទៀតទេ។ លោក Steve Nichols បាននិយាយថា ការពិតទៅសួនរបស់គាត់មិនទទួលបានការរិះគន់ចំពោះបញ្ហានេះទេ ហើយទោះបីជាសេកជេរអ្នកថា «f*** off» ក៏ដោយ ប៉ុន្តែគាត់ត្រូវបំបែកវាចេញដើម្បីកុំឱ្យក្មេងៗស្ដាប់ឮពួកវា។ គួរឱ្យដឹងដែរថា ឧទ្យានរបស់គាត់ក៏ជាជម្រកសេក Chico ដែលធ្លាប់បានល្បីចំពោះការរៀនច្រៀងចម្រៀង បូករួមទាំងបទ «If I Were A Boy» ដោយ Beyonce ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: