ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សជាង ៨០នាក់ ត្រូវបានគេចាប់ខ្លួននៅហុងកុង នៅក្នុងថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន

    BY autoadmin October 2, 2020
    មនុស្សជាង ៨០នាក់ ត្រូវបានគេចាប់ខ្លួននៅហុងកុង នៅក្នុងថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន

    ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្សជាង ៨០នាក់ ពីបទចូលរួមក្នុងការជួបជុំខុសច្បាប់ និងបទល្មើសផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃខួបលើកទី៧១ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានរៀបចំការដើរតវ៉ាជារៀងរាល់ឆ្នាំឱ្យដំណាលគ្នានឹងទិវាជាតិរបស់ចិន ប៉ុន្តែយ៉ាងណាប៉ូលីសបានច្រានចោលពាក្យសុំដើរក្បួននៅឆ្នាំនេះ ដោយលើកឡើងពីហានិភ័យនៃការឆ្លងជំងឺ COVID-19 ។

    មនុស្សជាច្រើនបានឆ្លើយតបនឹងការអំពាវនាវឱ្យមានការធ្វើបាតុកម្មនៅលើបណ្តាញសង្គម និងបានប្រមូលផ្តុំគ្នានៅទីប្រជុំជននៃកោះហុងកុងកាលពីថ្ងៃព្រហស្បតិ៍។ ពួកគេបានអំពាវនាវឱ្យមានឯករាជ្យភាព និងសេរីភាពសម្រាប់ហុងកុង។ ចំណែកខាងអាជ្ញាធរវិញ ពួកគេបានដាក់ពង្រាយប៉ូលីសប្រហែល ៦,០០០នាក់ ខណៈបានបញ្ជាបាតុករម្តងហើយម្តងទៀតឱ្យចាកចេញភ្លាមៗ។ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួន ៨៦នាក់ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាស្រុកចំនួន ៤នាក់។

    គិតមកទល់ពេលនេះគឺរយៈពេល ៣ខែ ដែលច្បាប់សន្តិសុខជាតិបានចូលជាធរមាន។ ច្បាប់នេះបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវចំនួនបាតុកម្ម និងការប្រមូលផ្តុំធំៗ។ ប៉ុន្តែការមិនសប្បាយចិត្តជាសាធារណៈប្រឆាំងនឹងរដ្ឋាភិបាលចិនដីគោក និងហុងកុងនៅតែមិនមានការផ្លាស់ប្តូរ ដោយមានការតវ៉ាផ្សេងៗជាបន្តបន្ទាប់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK, SCMP

    Share This Post: