ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះការភ្ញាក់ផ្អើល ក្រោយសណ្ឋាគារមួយនៅថៃ បានយករចនាបថចម្លាក់អង្គរវត្ត អង្គរធំ និងប្រាសាទបន្ទាយស្រី របស់កម្ពុជា ទៅសង់ដាក់សណ្ឋាគារខ្លួន

    BY autoadmin October 2, 2020
    ផ្ទុះការភ្ញាក់ផ្អើល ក្រោយសណ្ឋាគារមួយនៅថៃ បានយករចនាបថចម្លាក់អង្គរវត្ត អង្គរធំ និងប្រាសាទបន្ទាយស្រី របស់កម្ពុជា ទៅសង់ដាក់សណ្ឋាគារខ្លួន

    យោងតាម Page ដែលមានឈ្មោះថា Amazing SEA Culture បានឲ្យដឹងថា មានសណ្ឋាគារថៃមួយដែលមានឈ្មោះថា “Le Palais Hotel”បានយករចនាបថនៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជាជាច្រើនទៅសង់ឡើងវិញ ដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ សណ្ឋាគាររបស់ថៃមួយនេះមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃ។ ចំពោះរចនាបថនៃប្រាសាទរបស់ប្រទេសកម្ពុជាដែលសណ្ឋាគារថៃមួយនេះបានយកទៅសង់ឡើងវិញនោះមានដូចជា រូបចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបន្ទាយស្រី។

    Amazing SEA Culture បានបន្តថា កន្លងមកប្រទេកម្ពុជាធ្លាប់បានផ្តល់សិទ្ធិទៅកាន់ប្រទេសអេស្ប៉ាញនិងថ្មីៗនេះគឺប្រទេសចិន សម្រាប់ឲ្យប្រទេសទាំងពីរនេះអាចយករចនាបថនៃចម្លាក់ប្រាសាទកម្ពុជាទៅសាងសង់ឡើងវិញបាន តែសម្រាប់ប្រទេសថៃនៅមិនទាន់ទទួលបានសិទ្ធិនេះឡើយទេ។ ហេតុដូចនេះហើយ ទើប Amazing SEA Culture ចោទសួរថា តើសណ្ឋាគារថៃពិតជាបានសុំសិទ្ធិត្រឹមត្រូវពីប្រទេសកម្ពុជាឬអត់? ហើយចំពោះភាគីខាងកម្ពុជាវិញតើបានដឹងរឿងនេះហើយឬនៅ? Page មួយនេះក៏បានបញ្ជាក់ផងដែរថា ចង់ឲ្យប្រទេសនៅលើពិភពលោកទាំងអស់ចេះគោរពគ្នានិងផ្តល់កិត្តិយសឲ្យគ្នាទៅវិញមកនិងកុំយកស្នាដៃរបស់ប្រទេសណាមួយទៅធ្វើជារបស់ខ្លួនអី។

    ក្នុងករណីប្រទេសណាមួយយកស្នាដៃរបស់ប្រទេសណាមួយផ្សេងទៀតមកសាងសង់ឡើងវិញ ប្រទេសទាំងនោះត្រូវតែសុំសិទ្ធិពីប្រទេសដែលជាម្ចាស់កម្មសិទ្ធជាមុនសិនដើម្បីជាការផ្តល់កិត្តិយស ហើយពេលសាងសង់រួចគួរប្រាប់ឈ្មោះប្រទេសដែលជាម្ចាស់កម្មសិទ្ធនោះផង ដើម្បីចូលរួមផ្សព្វផ្សាយស្នាដៃទាំងនោះប្រកបដោយក្រមសីលធម៌៕

     

    អត្ថបទ៖ភក្តី

    ប្រភព៖ Amazing SEA Culture

    Share This Post: