ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នេះបានហៅប្តីល្អ! បុរសឥណ្ឌាម្នាក់សុខចិត្តឡើងលើបង្គោលអង់តែនយ៉ាងខ្ពស់សន្លឹមបន្ធូរអារម្មណ៍ ដោយសារខ្ជិលឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ

    BY autoadmin October 3, 2020
    នេះបានហៅប្តីល្អ! បុរសឥណ្ឌាម្នាក់សុខចិត្តឡើងលើបង្គោលអង់តែនយ៉ាងខ្ពស់សន្លឹមបន្ធូរអារម្មណ៍ ដោយសារខ្ជិលឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ

    ឥណ្ឌា៖ ក្នុងនាមជាប្តីល្អម្នាក់បុរសតែងរកវិធីសាស្ត្របែបអហិង្សាផ្សេងៗមកដោះស្រាយជម្លោះដែលកំពុងកើតមាននៅក្នុងគ្រួសារ ដោយពេលខ្លះភាគីខាងប្តីសុខចិត្តនៅស្ងៀមរង់ចាំប្រពន្ធរអ៊ូឲ្យអស់ចិត្ត ពេលខ្លះទោះមិនខុសក៏ដោយតែគាត់សុខចិត្តទទួលខុសនិងសុំទោសប្រពន្ធដើម្បីបញ្ចប់រឿង ឬអ្នកខ្លះជ្រើសរើសការដើរចេញពីជម្លោះមួយសន្ទុះតែម្តងហើយរង់ចាំដល់ពេលភាគីជម្លោះបាត់ខឹងទើបត្រលប់មកវិញ។ ជាក់ស្តែងមានបុរសជនជាតិឥណ្ឌាម្នាក់សុខចិត្តប្រថុយគ្រោះថ្នាក់ឡើងទៅលើបង្គោលអង់តែនទូរស័ព្ទយ៉ាងខ្ពស់ ដើម្បីគេចចេញពីការឈ្លោះគ្នាជាមួយនិងប្រពន្ធគាត់។ បុរសដែលមិនប្រើអំពើហិង្សាដើម្បីដោះស្រាយជម្លោះក្នុងគ្រួសាររូបនេះមានឈ្មោះថា Tejpal Singh រស់នៅក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។

    លោក Tejpal Singh

    លោក Tejpal Singh បានឲ្យដឹងថា ប្រពន្ធរបស់គាត់គឺជាមនុស្សស្រីសាំញ៉ាំម្នាក់ដែលតែងរករឿងឈ្លោះជាមួយគាត់ជាប្រចាំ ហើយពេលខ្លះគាត់ក៏ចង់ដើរចេញពីទំនាក់ទំនងស្នេហានេះដែរ តែជីវិតជាប្តីប្រពន្ធនិងថែមទាំងមានកូនទៀតនោះមិនមែនចេះបោះបង់ចោលងាយៗនោះទេ។ នៅក្នុងថ្ងៃហេតុនោះលោក Tejpal Singh និងប្រពន្ធបានកើតមានជម្លោះដូចសព្វដង ហើយដោយធុញទ្រាន់នឹងការឈ្លោះគ្នាពេកគាត់ក៏សម្រេចចិត្តឡើងទៅលើបង្គោលអង់តែនតែម្តង ដើម្បីគេចចេញពីជម្លោះផងនិងដើម្បីបន្ធូរអារម្មណ៍ផង។​

    យ៉ាងណាក្តី បន្ទាប់ពីបានឃើញហេតុការណ៍នេះក្រុមអ្នកជិតខាងក៏បានទៅនិយាយលួងលោមលោក Tejpal Singh ឲ្យចុះមកវិញ ហើយគាត់ក៏បានចុះមកដល់ដីវិញដោយសុវត្ថិភាព។​ សូមបញ្ជាក់ថា តាមធម្មតាបង្គោលអង់តែនទូរស័ព្ទអាចមានកំពស់រហូតដល់ ៦០ ម៉ែត្រ និងអាចខ្ពស់ឬទាបជាងនេះអាស្រ័យទៅតាមទីតាំងជាក់ស្តែង ហើយក្រុមការងារដែលត្រូវឡើលើបង្គោលនេះត្រូវតែប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាពជាចាំបាច់ បើមិនដូចនេះទេពួកគេអាចស្លាប់ភ្លាមៗក្នុងករណីដែលធ្លាក់ពីលើបង្គោលដ៏ខ្ពស់នេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ World of Buzz

    Share This Post: