ខ្មែរណូត

ស្វែងរក

  • កីឡា

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញសេចក្ដីប្រកាសសម្រេចដាក់ពិន័យទៅលើកីឡាករនិងក្លឹបដែលវាយប្រតប់គ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ

    BY Khmernote Media June 7, 2018
    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចេញសេចក្ដីប្រកាសសម្រេចដាក់ពិន័យទៅលើកីឡាករនិងក្លឹបដែលវាយប្រតប់គ្នាកាលពីថ្ងៃអាទិត្យកន្លងទៅ

    មុននេះបន្ដិចសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាបានសម្រេចចេញសេចក្ដីប្រកាសមួយជាសាធារណៈដាក់ពិន័យទៅលើកីឡាកររបស់ក្លឹប ក្រសួងការពារជាតិ និងក្លឹប ព្រះខ័នរាជស្វាយរៀង ក្រោយមានការប៉ះទង្គិចគ្នាកាលថ្ងៃអាទិត្យកន្លងទៅនៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូន​លីគ 2018។

    កាលពីថ្ងៃអាទិត្យទី 3 ខែមិថុនា កន្លងទៅនៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូន​លីគ 2018 រវាងក្លឹប ក្រសួងការពារជាតិ និងក្លឹប ព្រះខ័នរាជស្វាយរៀង ក្នុងនាទីទី 90+21 មានការដេញវាយប្រតាយប្រតប់គ្នាពេញទីលានប្រកួតរវាងកីឡាកររបស់ក្លឹបទាំងពីរ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកីឡាករ ណុប តុលារបស់ក្លឹប ព្រះខ័នរាជស្វាយរៀង និងកីឡាករ Song Chihoon របស់ក្លឹប ក្រសួងការពារជាតិ។

    សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសកម្ពុជាបានចេញសេចក្ដីប្រកាសមួយដាក់ពិន័យកីឡាកររបស់ក្លឹបទាំងពីរជាសធារណៈតាមមាត្រាច្បាប់ដែលបានចែង ហើយការដាក់ពិន័យនោះមានដូចតទៅ៖

    1. កីឡាករ ណុប តុលា ត្រូវពិន័យមិនអោយ​លេង ​2​ ប្រកួត ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    2. កីឡាករ សឿយ វិសាល ត្រូវពិន័យមិនអោយ​លេង ​4​ ប្រកួត ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    3. កីឡាករ ហ៊ុយ ផល្លីន ត្រូវពិន័យមិនអោយ​លេងចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    4. កីឡាករ អោម ឧត្តម ត្រូវពិន័យមិនអោយ​លេងចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    5. កីឡាករ សុក សំណាង ត្រូវពិន័យមិនអោយ​លេងចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    6. កីឡាករ អាំ សុវណ្ណារ៉ាត់ ត្រូវពិន័យមិនអោយ​លេងចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    7. កីឡាករ សារ៉េត គ្រីយ៉ា ត្រូវពិន័យមិនអោយ​លេងចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    8. មន្រ្ដី សួន ធួន គ្រូជំនួយរបស់ក្លឹបព្រះខ័នរាជស្វាយរៀងត្រូវពិន័យមិនអោយ​ដឹកនាំចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    9. ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវពិន័យមកអោយអ្នកគាំទ្រចូលទស្សនាមួយប្រកួតនិងពិន័យជាប្រាក់ 2 លានរៀល។
    10. មន្រ្ដី ឡេង ណារិន មន្រ្ដីរបស់ក្លឹបក្រសួងការពារជាតិត្រូវពិន័យចំនួន ​3​ ខែ ​និង​ពិន័យជា​ប្រាក់​ 5 សែន​រៀល​។
    11. កីឡាករ Yudai Ogawa ត្រូវពិន័យមិនអោយ​លេង ​1​ ប្រកួត។
    12. កីឡាករ Song Chihoon ត្រូវពិន័យមិនអោយ​លេង ​2​ ប្រកួត។
    13. លោក ភា សុភក្រ្ដា ទទួលបានលខិតព្រមានលើកចុងក្រោយ។

    បុត្រ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay