ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែត Global Times របស់រដ្ឋចិនបានចំអកលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ បន្ទាប់ពីអ្នកទាំងគូបានវិជ្ជមានជាមួយជំងឺកូវីដ១៩

    BY autoadmin October 3, 2020
    កាសែត Global Times របស់រដ្ឋចិនបានចំអកលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ បន្ទាប់ពីអ្នកទាំងគូបានវិជ្ជមានជាមួយជំងឺកូវីដ១៩

    អ្នកនិពន្ធកាសែតរដ្ឋរបស់ចិនដ៏មានឥទ្ធិពលមួយ បានចំអកឱ្យលោក ដូណាល់ ត្រាំ បន្ទាប់ពីលោកប្រធានាធិបតី និងលោកជំទាវទី១ មេឡានៀ ត្រាំ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ លោក Hu Xijin នាយកផ្នែកសរសេររបស់កាសែត Global Times ដែលជាកាសែតធំ និងជាអ្នកនាំពាក្យរបស់បក្សកុម្មុយនីស្តចិនបាននិយាយថា វាសមមុខរបស់លោកប្រធានាធិបតី ត្រាំ និងភរិយា ចំពោះការមើលស្រាលជាមួយជំងឺ COVID-19 នេះ។

    លោកបានអះអាងថា ការធ្វើរោគវិនិច្ឆ័យបានបង្ហាញពីភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃវីរុសនេះ ហើយនឹងបំផ្លាញការបោះឆ្នោតឡើងវិញនាពេលខាងមុខរបស់លោក ដូណាល់ ត្រាំ។ ការនិយាយចំអករបស់លោក Hu Xijin ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិកបានបញ្ជាក់ពីព័ត៌មាននេះនៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយសរសេរថា៖«យប់នេះ @FLOTUS និងខ្ញុំបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ។ យើងនឹងចាប់ផ្តើមដំណើរការដាច់ដោយឡែក និងការព្យាបាលរបស់យើងភ្លាមៗ។ យើងនឹងជំនះវាទាំងអស់គ្នា!»

    ជម្រាប់ដែរថា ការរកឃើញរបស់លោក ដូណាល់ ត្រាំ និងភរិយា បានកើតឡើងបន្ទាប់ពីជំនួយការជាន់ខ្ពស់របស់គាត់គឺអ្នកស្រី Hope Hicks បានតេស្ដវិជ្ជមានជាមួយជំងឺនេះ។ ចំណែកគូប្រជែងប្រធានាធិបតីរបស់គាត់គឺលោក Joe Biden និងភរិយា Jill Biden នៅតេស្ដអវិជ្ជមាននៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: