ខ្មែរណូត

ស្វែងរក

  • កីឡា

    តើពិតទេ Ronaldo សម្រេចចិត្តចាកចេញពី Real Madrid ហើយ?

    BY Khmernote Media June 7, 2018
    តើពិតទេ Ronaldo សម្រេចចិត្តចាកចេញពី Real Madrid ហើយ?

    ខ្សែប្រយុទ្ធរបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Cristiano Ronaldo បានធ្វើការសម្រេចចិត្តមួយដែលមិនអាចកែប្រែបានក្នុងការចាកចេញពីក្លឹបអធិរាជសរ Real Madrid នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន Record។

    ក្នុងរយៈពេល 10 ឆ្នាំនៅក្នុងក្លឹបអធិរាជសរ Real Madrid នេះខ្សែប្រយុទ្ធ Crstiano Ronaldo បានជួយក្លឹបអធិរាជសរ Real Madrid ឈ្នះពានរង្វាន់ UCL 4 សម័យកាលហើយនឹងឈ្នះពានរង្វាន់ UCL 3 សម័យកាលជាប់គ្នា។ ម្ចាស់ពានរង្វាន់ Balon D’or 5 សម័យកាលនេះនឹងចាកចេញពីក្លឹបអធិរាជសរ Real Madrid ប៉ុន្ដែមិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ពីការចាកចេញរបស់ Ronaldo នៅឡើយទេ ខណៈដែលពេលនេះ Ronaldo កំពុងតែសម្រាកលំហែកាយជាមួយគ្រួសារ ហើយត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីប៉ុន្មានថ្ងៃខាងមុខនេះ។

    ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងក្លាយជាគោលដៅសំខាន់របស់ក្លឹប PSG ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លឹប Real Madrid មែននោះ។ ដូចគ្នានឹងនោះដែរក្លឹបបិសាចក្រហម Manchester United ក៏ត្រៀមខ្លួនតាមប្រមាញ់ Ronaldo ដូចគ្នា។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay