ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តែងៗ! បុរស២នាក់ជិះម៉ូតូធ្វើសកម្មភាពប្លន់យកក្មេងតូចពីដៃស្ត្រីម្នាក់ទាំងកណ្តាលថ្ងៃត្រង់ (មានវីដេអូ)

    BY autoadmin October 5, 2020
    ស្តែងៗ! បុរស២នាក់ជិះម៉ូតូធ្វើសកម្មភាពប្លន់យកក្មេងតូចពីដៃស្ត្រីម្នាក់ទាំងកណ្តាលថ្ងៃត្រង់ (មានវីដេអូ)

    ហ្គាតេម៉ាឡា៖ វីដេអូនៃករណីដ៏ចម្លែកមួយត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមគឺមានបុរស ២ នាក់បានជិះម៉ូតូទៅឆក់យកកូនចេញពីដៃស្រ្តីម្នាក់យ៉ាងគឃ្លើន តែវាមិនមែនជាករណីចាប់ជំរិតទាប្រាក់ឡើយដោយមួយថ្ងៃក្រោយពីបានធ្វើសកម្មភាពនេះក្រុមជនខិលខូចបានយកក្មេងតូចរូបនោះទៅដាក់ចោលនៅឯស្ថានីយ៍រថភ្លើង ខណៈដែលក្មេងតូចរូបនោះនៅមានសុវត្ថិភាព ១០០% នៅឡើយ។ សារព័ត៌មាន Daily Mail បានឲ្យដឹងថា ករណីដ៏អាថ៌កំបាំងនេះបានកើតឡើងទាំងកណ្តាលថ្ងៃត្រង់នៅក្នុងទីក្រុងហ្សាកាប៉ា ប្រទេសហ្គាតេម៉ាឡា ដែលស្ថិតនៅក្នុងភូមិភាគអាមេ​រិកកណ្តាល។

    តាមរយៈវីដេអូបានបង្ហាញថា ជនខិលខូចមានគ្នា ២ នាក់បានជិះម៉ូតូមកដណ្ដើមយកកូនចេញពីស្រ្តីរងគ្រោះទាំងកណ្តាលថ្ងៃ ហើយពួកគេថែមទាំងបានប្រើអំពើហឹង្សាដាក់ស្រ្តីរងគ្រោះខ្លះផងទម្រាំតែអាចយកក្មេងកូននោះទៅជាមួយបាន។ មួយថ្ងៃក្រោយមកប៉ូលិសបានរកឃើញក្មេងតូចម្នាក់នោះនៅឯស្ថានីយ៍រថភ្លើងនិងបានយកទៅប្រគល់ជូនម្តាយឪពុកវិញ ដោយខាងប៉ូលិសថែមទាំងបានឧបត្ថម្ភសំលៀកបំពាក់ អាហារ និងថវិកាខ្លះផងដល់គ្រួសារជនរងគ្រោះ ព្រោះពួកគាត់កំពុងរស់នៅក្នុងជីវភាពក្រីក្រ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ទេថា តើជនខិលខូចចាប់ក្មេងតូចម្នាក់នេះក្នុងគោលបំណងអ្វី ហើយក៏ប៉ូលិសក៏គ្មានតម្រុយក្នុងការចាប់ខ្លួនក្រុមជនខិលខូចទាំងនោះដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail 

     

    Share This Post: