ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការពិតម្ចាស់សណ្ឋាគារ Le Palais Hotel ដែលមានទីតាំងនៅប្រទេសថៃ គឺជាជនជាតិខ្មែរ ហើយដោយសារចិត្តនៅតែស្រឡាញ់គោរពវប្បធម៌ខ្មែរ ទើបសាងសង់សណ្ឋាគាររចនាបទខ្មែរបែបនេះ

    BY autoadmin October 5, 2020
    ការពិតម្ចាស់សណ្ឋាគារ Le Palais Hotel ដែលមានទីតាំងនៅប្រទេសថៃ គឺជាជនជាតិខ្មែរ ហើយដោយសារចិត្តនៅតែស្រឡាញ់គោរពវប្បធម៌ខ្មែរ ទើបសាងសង់សណ្ឋាគាររចនាបទខ្មែរបែបនេះ

    ក្រោយមានការផ្ទុះកំហឹងយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរចំពោះសណ្ឋាគារ «Le Palais Hotel» នៅលើកោះ Koh Phangan ដែលបានប្រើប្រាស់វប្បធម៌ និងរចនាបទជាច្រើនរបស់កម្ពុជា ពិសេសគឺប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដើម្បីមកធ្វើជាការតុបតែងលម្អក្នុងសណ្ឋាគាររបស់ខ្លួន សារព័ត៌មានបាងកកប៉ុស្ដិ៍ព្រឹកមិញនេះបាននិយាយថា សណ្ឋាគារបានធ្វើការសុំទោសចំពោះកំហុសមួយនេះ ខណៈខាងការិយាល័យវប្បធម៌ថៃក៏កំពុងបើកការស៊ើបអង្កេតទៅលើសណ្ឋាគារផងដែរ។

    នៅក្នុងសារបង្ហោះរបស់សណ្ឋាគារវាបាននិយាយយ៉ាងច្បាស់ថា ស្ថាបនិករបស់សណ្ឋាគារនៅលើទឹកដីថៃនោះ គឺជាជនជាតិខ្មែរ ហើយកម្ពុជាជាទឹកដីកំណើតរបស់ពួកគាត់។ ពួកគាត់បានបង្គាប់ឱ្យគេសាងសង់រចនាបទទាំងនេះឡើង ដោយសារការស្រឡាញ់ ការគោរព ការដឹងគុណចំពោះវប្បធម៌ជាតិខ្លួន ថ្វីបើជាពួកគាត់បានមករស់នៅប្រទេសថៃហើយក្ដី។ វប្បធម៌របស់ខ្មែរនៅតែមានក្នុងចិត្តរបស់ពួកគាតទាំង២ ដូច្នេះហើយទាំងក្រុមការងារថៃនិងកម្ពុជារបស់គាត់ បានរចនាសណ្ឋាគារនេះឡើងក្នុងបំណងគោរពទឹកដីកំណើតខ្លួន៕

    អត្ថបទ៖ លីដា

    Share This Post: