ខ្មែរណូត

ស្វែងរក

  • កីឡា

    វង្ស តារារតនា សប្បាយចិត្តខ្លាំង ពេលទស្សនិកជននៅខេត្គបន្ទាយមានជ័យគាំទ្របទ “ស៊ូឃ្លាត” របស់ខ្លួន

    BY Khmernote Media June 8, 2018
    វង្ស តារារតនា សប្បាយចិត្តខ្លាំង ពេលទស្សនិកជននៅខេត្គបន្ទាយមានជ័យគាំទ្របទ “ស៊ូឃ្លាត” របស់ខ្លួន

    លោក វង្ស តារារតនា រំភើបចិត្តខ្លាំងពេលបង្ហើបបទ “ស៊ូឃ្លាត” ស្រាប់តែអ្នកគាំទ្រនៅក្រោមឆាកស្រែកច្រៀងតាម ទ្រហឹងពេញឆាកតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រៅពីនោះតារាចម្រៀងពូកែស្រែករូបនេះ ក៏បានបង្ហើរសំនៀងប៉ុន្មានបទ យ៉ាងកន្ត្រាក់អារម្មណ៍នៅលើឆាកតន្ត្រី បង្កភាពសប្បាយរីករាយយ៉ាងខ្លាំង។

    គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 បានរៀបចំឡើងចំនួន២យប់ជាប់គ្នា ជាមួយតារាចម្រៀងល្បីៗប្រចាំផលិតកម្មហង្សមាសផងដែរ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា អ្នកខេត្តបន្ទាយមានជ័យ ដោយព្រឹត្តិការណ៍នេះធ្វើឡើងនៅបេនឡានក្រុងសិរីសោភ័ណ៕


    Share This Post:
    MPO4D jitutoto mpo4d Mpoplay