អន្តរជាតិ
អ្នកបញ្ចូលសំឡេងដំបូងគេឲ្យតួអង្គតុក្កតា “ដូរ៉េមុន” បានទទួលមរណៈភាពហើយ
BY autoadmin
October 10, 2020
ជប៉ុន៖ សារព័ត៌មាន World of Buzz បានចុះផ្សាយថា អ្នកបញ្ចូលសំឡេងដំបូងគេឲ្យតួអង្គតុក្កតា “ដូរ៉េមុន” បានទទួលមរណៈភាពហើយ ដែលដំណឹងនេះគឺជារឿងគួរឲ្យសោកស្ដាយមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រខ្សែភាពយន្តគំនូរជីវចលរបស់ជប៉ុនមួយនេះ។ អ្នកបញ្ចូលសំឡេងរូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា មានឈ្មោះ Tomita Kosei បានស្លាប់ដោយសារជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល កាលពីថ្ងៃទី ២៧ ខែ កញ្ញាកន្លងទៅនេះដោយគាត់មានអាយុត្រឹម ៨៤ ឆ្នាំប៉ុណ្ណោះ។

លោក Tomita Kosei បានផ្តើមបញ្ជូលសំឡេងឲ្យតួអង្គ “ដូរ៉េមុន” ដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៧៤ និងក្រោយមកគាត់បានផ្ទេរភារកិច្ចនេះទៅកាន់លោក Masako Nozawa ខណៈរូបលោករវល់ទៅបញ្ចូលសំឡេងក្នុងខ្សែភាពយន្តតុក្កតាល្បីៗជាច្រើនទៀតដូចជារឿង Detective Conan, Astro Boy និងរឿង Kung Fu Panda ជាដើម៕

អត្ថបទ៖ភក្តី
ប្រភព៖ World of Buzz