ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាករអេស្ប៉ាញម្នាក់អាចនឹងខកខាន​​​ពីរប្រកួតនៅ World Cup

    BY Khmernote Media June 9, 2018
    កីឡាករអេស្ប៉ាញម្នាក់អាចនឹងខកខាន​​​ពីរប្រកួតនៅ World Cup

    ខ្សែការពារស្តាំ Carvajal បានរងរបួសសរសៃពួរក្នុងអំឡុងការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីខែឧសភាប៉ុន្តែអេស្ប៉ាញនៅតែសង្ឃឹមថាគាត់នឹងអាចជួយក្រុមបាននៅប្រទេសរុស្ស៊ី។

    ការបង្ហាញខ្លួនក្នុងការប្រកួតចែកពូលបើកឆាកជាមួយនឹងព័រទុយហ្គាល់នៅទីក្រុង Sochi នៅថ្ងៃសុក្រខាងមុខទំនងជាមានកីឡាកររូបនេះឡើយប៉ុន្តែលោក Lopetegui នៅតែទុកចិត្តកីឡាករវ័យ 26 ឆ្នាំរូបនេះ។

    អតីតគ្រូបង្វឹករបស់ក្លិប Porto រូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយមុនពេលការប្រកួតកំដៅសាច់ដុំចុងក្រោយរបស់ La Roja ជាមួយក្រុមជម្រើសជាតិទុយនីស៊ីកាលពីថ្ងៃសៅរ៍ថា: «យើងនៅតែត្រូវការគាត់ឱ្យត្រឡប់មកវិញប៉ុន្តែខ្ញុំប្រាកដថាគាត់នឹងត្រៀមខ្លួនរួចរាល់សម្រាប់ជួយក្រុម។​ខ្ញុំមិនដឹងថាគេនឹងត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតលើកទី 1 ឬទី 2 ទេប៉ុន្តែគាត់នឹងមិនអីទេ “។

    អត្ថបទ៖​​ ប៊ុនហួរ
    ប្រភព៖​​ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay