ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកមានបំណងចង់ចាក់សាក់មើលឲ្យហើយទៅ ប្រយ័ត្នជួបបញ្ហាដូចស្ត្រីនេះ ធ្វើឲ្យស្តាយក្រោយមួយជីវិត

    BY autoadmin October 7, 2020
    អ្នកមានបំណងចង់ចាក់សាក់មើលឲ្យហើយទៅ ប្រយ័ត្នជួបបញ្ហាដូចស្ត្រីនេះ ធ្វើឲ្យស្តាយក្រោយមួយជីវិត

    ថៃ៖ ការចាក់សាក់នៅលើរាងកាយបានក្លាយជាសិល្បៈនៃការតុបតែងខ្លួនដ៏មានប្រជាប្រិយភាពមួយនៅក្នុងចំណោមក្រុមយុវជននាពេលបច្ចុប្បន្ននេះ។ កន្លែងផ្តល់សេវាចាក់សាក់ត្រូវបានគេប្រទះឃើញបើកដំណើរជាហូរហែរ តែសូមបញ្ជាក់ថា កន្លែងទាំងអស់នោះមានគុណភាពមិនដូចគ្នានោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Kapook បានឲ្យដឹងថា មានស្រ្តីជនជាតិថៃម្នាក់រស់នៅក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងនៃប្រទេសថៃ បានទៅចាក់សាក់រូបនាគពណ៌ខៀវនៅលើខ្នងរបស់នាង តែលទ្ធផលដែលនាងទទួលបាននោះគឺផ្ទុយពីការរំពឹងទុកទាំងស្រុងតែម្តង។

    អ្នកនាង Supannee

    ស្ត្រីរងគ្រោះរូបនេះមានឈ្មោះថា Supannee ហើយលទ្ធផលអាក្រក់ដែលនាងទទួលបាននោះគឺរូបនាគនៅលើខ្នងរបស់នាងប្រែទៅជាខ្មៅមើលទៅមិនស្អាតទាល់តែសោះ ហើយស្បែកនៅលើខ្នងរបស់នាងក៏ផ្តើមកើតមានពងបែកនិងដំបៅផងដែរ។ បញ្ហានេះបានកើតឡើងដោយសាតែទឹកថ្នាំដែលគេប្រើសម្រាប់ចាក់សាក់គ្មានគុណភាព ហើយនាងក៏អាចប្រឈមនឹងការកើតមានជំងឺមហាររីកស្បែកធ្ងន់ធ្ងរទៀតផង។ តាមរយៈបទពិសោធន៍អាក្រក់នេះ ប្រិយមិត្តទាំងអស់ត្រូវចេះជ្រើសរើសកន្លែងផ្តល់សេវាចាក់សាក់ណាដែលអាចផ្តល់គុណភាពបានខ្ពស់មុននឹងសម្រេចចាក់សាក់ ដើម្បីចៀសវាងកើតមានបញ្ហាផ្សេងៗដោយយថាហេតុ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Kapook

     

    Share This Post: