ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បាននិយាយថា ការឆ្លងជំងឺកូវីដ១៩របស់លោក គឺប្រៀបដូចជាពរជ័យពីព្រះ

    BY autoadmin October 8, 2020
    លោក ដូណាល់ ត្រាំ បាននិយាយថា ការឆ្លងជំងឺកូវីដ១៩របស់លោក គឺប្រៀបដូចជាពរជ័យពីព្រះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបាននិយាយថា ការឆ្លងជំងឺ COVID-19 របស់លោកគឺជា «ពរជ័យពីព្រះ»។ លោកបាននិយាយថា វាបានធ្វើឱ្យលោកមានឱកាសទទួលបានការសាកល្បងព្យាបាល ហើយលោកបានសន្យាថា ថ្នាំដែលលោកបានសាកល្បងប្រើប្រាស់នោះ នឹងមានសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ដោយឥតគិតថ្លៃ នៅក្នុងសារវីដេអូដំបូងរបស់គាត់ចាប់តាំងពីចេញពីមន្ទីរពេទ្យ។

    លោក ដូណាល់ ត្រាំ បាននិយាយថា៖«ខ្ញុំគិតថានេះគឺជាពរជ័យពីព្រះ ដែលខ្ញុំបានឆ្លងជំងឺនេះ»។ ដោយបន្ថែមថា ការព្យាបាលរបស់គាត់ដោយថ្នាំរបស់ក្រុមហ៊ុន Regeneron Pharmaceuticals Inc REGN.O បានអនុញ្ញាតឱ្យគាត់ពិសោធដោយផ្ទាល់ពីប្រសិទ្ធភាពរបស់វា។ លោកបាននិយាយថា៖«ខ្ញុំចង់ឱ្យអ្វីដែលខ្ញុំមាន។ ហើយខ្ញុំនឹងធ្វើឱ្យវាមានដោយឥតគិតថ្លៃ»។ គ្រូពេទ្យរបស់គាត់គឺលោក Sean Conley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រយៈពេល ២៤ម៉ោង កន្លងមកនេះ លោកប្រធានាធិបតីមិនមានចេញអាការទៀតនោះទេ ហើយគាត់ក៏មិនចាំបាច់ទទួលអុកស៊ីសែនបន្ថែមដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: