យប់មិញជួបជាមួយ ហ្សូណូ យប់នេះជួបលោក ខេមរៈ សិរីមន្ត នៅបន្ទាយមានជ័យ ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីស្រាបៀរ GANZBERG នៅបេនឡានសិរីសោភ័ណ
- June 9, 2018
កាលពីយប់មិញដែលជារាត្រីទី១ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅក្នុងខេត្តបន្ទាយមានជ័យគេសង្កេតឃើញថា មានទស្សនិកជនជាច្រើនបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ហើយក្នុងនោះក៏មានការសម្តែងពីសំណាក់តារាចម្រៀងល្បីៗជាច្រើនដួងផងដែរ។ ក្នុងរាត្រីដ៏អស្ចារ្យកាលពីយប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៨ លោក ហ្សូណូ តារាចម្រៀងល្បីឈ្មោះប្រចាំផលិកម្មហង្សមាស ក៏បានស្រែកច្រៀងកក្រើកឆាកតន្ត្រីជាមួយលោក វង្ស តារារតនា ជាច្រើនបទជាបទជាប់គ្នា ហើយសុទ្ធតែបទញាក់ពិរោះៗ។

ចំពោះយប់នេះផងដែរទស្សនិកជន អ្នកខេត្តបន្ទាយមានជ័យនឹងមិនខកចិត្តឡើយដោយក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មកច្រៀងកំដរអារម្មណ៍ទស្សនិកជនអោយសប្បាយរីករាយពេញមួយរាត្រី នៅក្នុងព្រឹត្តិការណ៍ដ៍កម្រ GANZBERG GOLD MEDAL CONCERT 2018 ដែលមានទីតាំងស្ថិតនៅចំណតឡានសិរីសោភ័ណ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង។ កុំភ្លេចចូលរួមទស្សនាអោយបានច្រើនកុះករ៕
- Share This Post:











