កីឡា

យប់ទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅបន្ទាយមានជ័យ មនុស្សចូលទស្សនាណែនក្តន់តែម្តង

BY
Khmernote Media
June 9, 2018

នៅរាត្រីទី២ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅបេនឡានសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ជាមួយវត្តមានតារាចម្រៀងល្បីៗជាច្រើនដួងរបស់ផលិតកម្មហង្សមាសផងដែរ។ ក្នុងនោះដែរលោក ឃុន វុត្ថា ក៏បានឡើងឆាកច្រៀងប៉ុន្មានបើកឆាកតន្ត្រីផងដែរ ធ្វើអោយទស្សនិកជនមានភាពសប្បាយរីករាយយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថានេះជាយប់ទី២ហើយនៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តបន្ទាយមានជ័យ ហើយនៅយប់នេះដែរ នឹងមានវត្តមានលោក ខេមរៈ សិរីមន្ត ដើម្បីច្រៀងកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយពេញមួយរាត្រីនេះផងដែរ៕


Share This Post: