ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការ​ជជែក​ដេញដោល​លើកទី២ រវាង​លោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន ត្រូវបានលុបចោល

    BY autoadmin October 10, 2020
    ការ​ជជែក​ដេញដោល​លើកទី២ រវាង​លោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន ត្រូវបានលុបចោល

    អ្នករៀបចំកិច្ចពិភាក្សាដេញដោលប្រធានាធិបតីអាមេរិកនិយាយថា ជំនួបលើកទី២ រវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគូប្រជែងរបស់លោកដែលមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ត្រូវបានលុបចោល។ គណៈកម្មការជជែកដេញដោលប្រធានាធិបតីនិយាយថា នឹងមិនមានការប្រជុំនៅថ្ងៃទី១៥ ខែតុលានោះទេ ពីព្រោះយុទ្ធនាការរបស់បេក្ខភាពទាំង ២ បានប្រកាសផែនការដាច់ដោយឡែកសម្រាប់ថ្ងៃនោះ។

    អ្នករៀបចំកម្មវិធីបាននិយាយថា ខ្លួនចង់រៀបចំការជជែកដេញដោលគ្នាតាមទម្រង់និម្មិត ប៉ុន្តែលោក ដូណាល់ ត្រាំ បានបដិសេធ។ គណៈកម្មការនិយាយថា ខ្លួននឹងបន្តកិច្ចជជែកដេញដោលលើកទី៣ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ពីព្រោះបេក្ខភាពទាំង ២ បានយល់ព្រមចូលរួម ហើយទំនងជានឹងមានការជួបប្រជុំចុងក្រោយផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: