ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាំងហ្គាពួរនឹងផ្តល់ប្រាក់រង្វាន់ច្រើនជាង ៧,០០០ដុល្លារ ទៅដល់ម្ដាយឪពុកដែលទើបតែមានកូន ដើម្បីជំរុញអត្រាកំណើតរបស់រដ្ឋដែលកំពុងថយចុះ

    BY autoadmin October 10, 2020
    សាំងហ្គាពួរនឹងផ្តល់ប្រាក់រង្វាន់ច្រើនជាង ៧,០០០ដុល្លារ ទៅដល់ម្ដាយឪពុកដែលទើបតែមានកូន ដើម្បីជំរុញអត្រាកំណើតរបស់រដ្ឋដែលកំពុងថយចុះ

    សាំងហ្គាពួរគ្រោងនឹងផ្តល់ការទូទាត់ប្រាក់ជំនួយមួយ ដើម្បីលើកទឹកចិត្តដល់គូស្វាមីភរិយាឱ្យមានកូន ដោយសារបានមើលឃើញថា ផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃការផ្ទុះឡើងនៃជំងឺ COVID-19 កំពុងធ្វើឱ្យអត្រាកំណើតរបស់រដ្ឋដែលខ្សត់កូនស្រាប់មួយនេះ កាន់តែអាក្រក់ទៅៗ។ សាំងហ្គាពួរបានប្រឈមអស់រយៈពេលជាច្រើនទសវត្សមកហើយ នៅក្នុងការលើកទឹកចិត្តប្រជាជនឱ្យមានកូន ដោយមានទាំងការផ្ដល់ប្រាក់បន្ថែម ឧបត្ថម្ភធនមុនចូលសាលា និងសូម្បីតែវៀបចំការរាំលេងរវាងឪពុកម្ដាយជាការលើកទឹកចិត្តទៀតផង។

    ឧបនាយករដ្ឋមន្រ្តីគឺលោក Heng Swee Keat បាននិយាយថា ក្រុមមន្រ្តីបានដឹងថា ឪពុកម្តាយដែលចង់មានកូនមួយចំនួនកំពុងតែផ្អាកការចង់បាននេះ ដោយសារតែជំងឺ COVID-19 បានរំខានដល់សេដ្ឋកិច្ចរបស់ពួកគេ ដូច្នេះហើយរដ្ឋមានគម្រោងជួយដល់ពួកគេនៅពេលដែលពួកគេមានកូន។ តម្លៃនៃការទូទាត់មិនត្រូវបានប្រកាសទេ ប៉ុន្តែវានឹងច្រើនជាងរង្វាន់អត្ថប្រយោជន៍នាពេលបច្ចុប្បន្ន ដែលមានតម្លៃរហូតដល់ទៅ ១០,០០០ ដុល្លារសាំងហ្គាពួរ (៧,៣០០ដុល្លារអាមេរិក)៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Guardian

    Share This Post: