កីឡា

Alisson Becker ចង់ឲ្យអនាគតរបស់លោកលាតត្រដាងមុនពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup មកដល់

BY
Khmernote Media
June 11, 2018

អ្នកចាំទីដៃទី 1 របស់ក្រុមជម្រើសជាតិប្រេស៊ីលនិងជាអ្នកចាំទីរបស់ក្លឹប AS Roma កីឡាករ Alisson Becker ចង់អោយអនាគតរបស់លោកលាតត្រដាងការពិតមុនពេលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សីមកដល់។

អ្នកចាំទីឆ្នើមរបស់ក្លឹប AS Roma កីឡាករ Alisson Becker ពេលនេះកំពុងលេចធ្លោមែនទែននៅក្នុងពិភពកីឡាបាល់ទាត់បន្ទាប់ពីជួយអោយ Roma យកឈ្នះក្លឹបអ្នកមានបុណ្យ Barcelona កាលពីវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League។ បច្ចុប្បន្ននេះអ្នកចាំទី Alisson Becker ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលកោះហៅចូលរួមប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIfa World Cup នៅក្នុងប្រទេសរុស្សីហើយ Becker គឺជាអ្នកចាំទីដៃទី 1 របស់ Brazil។

អ្នកចាំទី Alisson Becker កំពុងត្រូវបានក្លឹបហង្សក្រហម Liverpool និងក្លឹបអធិរាជសរ Real Madrid ទាក់ទង លើសពីនេះទៅទៀត Becker ចង់អោយអនាគតរបស់លោកត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះមុនពេល World Cup មកដល់។

អ្នកចាំទី Becker បានទទួចអោយភ្នាក់ងាររបស់គាត់ឆាប់បញ្ចប់ការចចារនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ព្រោះគាត់ចង់ដឹងថានៅក្នុងរដូវកាលក្រោយគាត់នឹងត្រូវលេងអោយក្លឹបណា។

បុត្រ្

ប្រភព៖ Goal

Share This Post: