ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រូពេទ្យនៅសេតវិមានបាននិយាយថា លោក ដូណាល់ ត្រាំ បានតេស្ដអវិជ្ជមានជាមួយជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយគាត់មិនអាចចម្លងទៅអ្នកផ្សេងនោះទេ

    BY autoadmin October 13, 2020
    គ្រូពេទ្យនៅសេតវិមានបាននិយាយថា លោក ដូណាល់ ត្រាំ បានតេស្ដអវិជ្ជមានជាមួយជំងឺកូវីដ១៩ ប៉ុន្មានថ្ងៃជាប់ៗគ្នា ហើយគាត់មិនអាចចម្លងទៅអ្នកផ្សេងនោះទេ

    វេជ្ជបណ្ឌិតនៅសេតវិមាននៅថ្ងៃច័ន្ទ ទី១២ ខែតុលា បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ហើយគាត់មិនឆ្លងទៅអ្នកដទៃនោះទេ។ ការអះអាងនេះបានធ្វើឡើង ១០ថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីបានប្រកាសថា គាត់ និងភរិយាបានឆ្លងជំងឺនេះ។ នៅក្នុងអនុស្សរណៈមួយដែលចេញដោយសេតវិមានប៉ុន្មានម៉ោង មុនពេលដែលលោក ដូណាល់ ត្រាំ ត្រូវចាប់ផ្តើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកវេជ្ជបណ្ឌិត Sean Conley បានមានប្រសាសន៍ថា ប្រធានាធិបតីបានតេស្ដអវិជ្ជមានក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ដោយប្រើឧបករណ៍តេស្ដ BinaxNOW របស់ក្រុមហ៊ុន Abbott Laboratories ។

    លោកវេជ្ជបណ្ឌិត Conley បាននិយាយថា ក្រុមវេជ្ជសាស្រ្តរបស់លោក ដូណាល់ ត្រាំ បានកំណត់ថា ផ្អែកលើទិន្នន័យ និងគោលការណ៍ណែនាំពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺសហរដ្ឋអាមេរិក «ប្រធានាធិបតីមិនឆ្លងទៅអ្នកដទៃទេ»។ គួរឱ្យដឹងដែរថាលោក ដូណាល់ ត្រាំ បានវិលត្រឡប់មករកយុទ្ធនាការឃោសនាបោះឆ្នោតវិញនៅយប់ថ្ងៃច័ន្ទ ជាមួយនឹងការប្រមូលផ្តុំគ្នានៅសាន់ហ្វត រដ្ឋផ្លរីដា ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ ចាប់តាំងពីគាត់បានបង្ហាញខ្លួននៅថ្ងៃទី០២ ខែតុលា ដោយសារតែគាត់និងលោកជុំទាវទី១ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: