ខ្មែរណូត

ស្វែងរក

  • កីឡា

    មហាព្រឹត្តិការណ៍មេដាយមាស GANZBERG Golden Night ស្ថាប័នកំពូល Monde Selection នាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ នៅទីក្រុងភ្នំពេញដោយផ្ទាល់

    BY Khmernote Media June 13, 2018
    មហាព្រឹត្តិការណ៍មេដាយមាស GANZBERG Golden Night ស្ថាប័នកំពូល Monde Selection នាំយកមេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ នៅទីក្រុងភ្នំពេញដោយផ្ទាល់

    (ភ្នំពេញ)៖ GANZBERG Golden Night ប្រារព្ធឡើងដើម្បីអបអរសាទរ ក្នុងឱកាសដែលស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស លើគុណភាពកំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨។ អ្នកតំណាងស្ថាប័នកំពូល Monde Selection នឹងនាំយក មេដាយមាស មកប្រគល់ជូនស្រាបៀរហ្គេនស៍បឺគ ដោយផ្ទាល់នៅទីក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ នៅសណ្ឋាគារ សុខា ភ្នំពេញ។

    ស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសនេះ ក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់ ពី Monde Selection ដែលបានសម្រេចផ្តល់មេដាយមាសផ្ទួនៗដល់ ស្រាបៀរ ហ្គេនស៍បឺគ គឺព្រោះតែស្រាបៀរ ហ្គេនស៍បឺគ ផលិតដោយជនជាតិ អាល្លឺម៉ង់ វត្ថុធាតុដើមអាល្លឺម៉ង់ ការផលិតប្រកាន់ខ្ជាប់តាមច្បាប់បន្សុទ្ធ នៃស្រាបៀរអាល្លឺម៉ង់ គ្រប់តំណក់ស្រាបៀរហ្គេនស៍បឺគ ពោរពេញដោយទំនួលខុសត្រូវខ្ពស់ ដោយឆ្លងកាត់ការពិនិត្យធ្វើតេស្ត យ៉ាងល្អិតល្អន់ចំនួន៥០០ដង។

    ដូច្នេះសូមចូលរួម អបអរសាទរ កំណត់ត្រាថ្មី ជោគជ័យថ្មី សមិទិ្ធផលលំដាប់ពិភពលោក ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាស កំរិតពិភពលោកផ្ទួនៗ ឆ្នាំ២០១៧ និង២០១៨ និងតាមដាននូវមហាប្រព្រឹត្ដិការណ៍នេះ ទាំងអស់គ្នា នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះនៅ
    សណ្ឋាគារ សុខា ភ្នំពេញហើយក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសHDTVចាប់ពីម៉ោង៨យប់តទៅផងដែរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay