កីឡា

កីឡាករសញ្ជាតិបារាំងវ័យ 22 ឆ្នាំ Thomas Lemar ទំនងជាផ្លាស់ទៅលេងនៅ La Liga

BY
Khmernote Media
June 13, 2018

ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះទំនងជាត្រូវផ្លាស់ទៅលេងនៅ La Liga បន្ទាប់ពីរដូវកាលរួមរសជាមួយក្លឹប Monaco បាន 3 រដូវកាលហើយក៏បានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីលក់ខ្សែបម្រើប្រយុទ្ធ Thomas Lemar ទៅក្លឹប Atletico Madrid ។

Monaco បាននិយាយថាភាគីទាំងពីរនឹងបន្តធ្វើការនៅថ្ងៃខាងមុខនេះដើម្បីស្វែងរកកិច្ចព្រមព្រៀងច្បាស់លាស់មួយ។ កីឡាករសញ្ជាតិបារាំងវ័យ 22 ឆ្នាំរូបនេះបានទទួលការចាប់អារម្មណ៍ពីក្រុម Arsenal និង Liverpool ក្នុងចំណោមកីឡាករផ្សេងៗទៀតប៉ុន្តែឥឡូវនេះគាត់ហាក់ដូចជាមានបំណងចង់ផ្លាស់ទីទៅកាន់ទឹកដីអេស៉្បាញជាង។

ប្រភព៖ Goal
អត្ថបទ៖ ប៊ុនហួរ

Share This Post: