ទីបំផុតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 រកឃើញម្ចាស់ផ្ទះហើយ
- June 13, 2018
សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិកនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 បន្ទាប់ពីបានប្រជែងសិទ្ធិធ្វើជាម្លាស់ផ្ទះពីម៉ារ៉ុក។ ការដេញថ្លៃរួមគ្នានេះបានទទួលសំឡេងគាំទ្រចំនួន 134 សំឡេង (67 ភាគរយ) ក្នុងចំណោម 203 សន្លឹកដែលមានសិទ្ធិបោះឆ្នោតនៅពេលដែលការបោះឆ្នោតបានប្រព្រឹត្តទៅនៅទីក្រុងមូស្គូកាលពីថ្ងៃពុធមុនពេលការប្រកួត World Cup 2018។
ការប្រកួត World Cup 2026 នឹងធ្វើដំណើរទៅកាន់អាមេរិកខាងជើងជាលើកទីបួនហើយនឹងក្លាយជាព្រឹត្តិការណ៍ World Cup ជាលើកទីមួយ ដែលមាន 48 ក្រុមចូលរួម។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 1994 ខណៈម៉ិចស៊ិចកូបានធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ 1970 និង 1986 ។
ប្រទេសកាណាដា មិនដែលបានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup បុរសទេ ប៉ុន្តែធ្លាប់បានរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោកស្ត្រីនៅឆ្នាំ 2015។ បើទោះបីជាវាជាការប្រកួតលើកដំបូង ដែលត្រូវបានរៀបចំដោយប្រទេសចំនួនបីក្តី ប៉ុន្តែការប្រកួតភាគច្រើននឹងត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក។
អត្ថបទ: ប៊ុនហួរ
ប្រភព: FIFA
- Share This Post:






