អន្តរជាតិ

បុរសសាច់ដុំម្នាក់ ទើបនិយាយថា កូវីដ១៩ជាជំងឺបោកបញ្ឆោត ហើយមិនជឿ និងមិនខ្លាចជំងឺនេះ ចុងក្រោយស្លាប់បាត់បង់ជីវិត ដោយសារកូវីដ១៩

BY
autoadmin
October 20, 2020

អ៊ុយក្រែន៖ បុរសជាអ្នកហាត់ប្រាណយកសាច់ដុំធំៗម្នាក់និងធ្លាប់បាននិយាយថា គាត់មិនជឿនិងមិនខ្លាចជំងឺកូវីដ ១៩ ទាល់តែសោះ ពេលនេះរូបគាត់ត្រូវបានសារព័ត៌មាន 7News រាយការណ៍ថា បានឆ្លងជំងឺកូវីដ ១៩ និងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ បុរសសាច់ដុំរូបនេះមានឈ្មោះថា Dmitriy Stuzhuk អាយុ ៣៥ ឆ្នាំ ជនជាតិអ៊ុយក្រែន ហើយរូបគាត់អ្នកកីឡាកាយវប្បកម្មដ៏មានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គមផងដែរ។ កាលពីពេលថ្មីៗនេះបុរសដែលមានកូន ៣ នាក់រូបនេះ បានប្រាប់ទៅកាន់អ្នកគាំទ្រក្នុងបណ្តាញសង្គមជាង ១​ លាននាក់របស់គាត់ថា គាត់មិនគិតថាជំងឺកូវីដ ១៩ បានកើតមាននោះទេ ហើយគាត់ក៏មិនខា្លចជំងឺមួយនេះដែរ។ ការថ្លែងដូចនេះទំនងជាគាត់គិតថា គាត់ជាអ្នកហាត់ប្រាណមានសុខភាពមាំមួនហើយជំងឺមួយនេះមិនអាចឆ្លងចូលទៅក្នុងខ្លួនរបស់គាត់នោះទេ។

យ៉ាងណាក្តី បន្ទាប់ពីបានថ្លែងដូចខាងលើនេះបានបន្តិចគាត់ក៏ត្រូវធ្វើដំណើរទៅកាន់ប្រទេសតួគី និងពេលត្រលប់មកដល់ប្រទេសកំណើតវិញក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ តែម្តង។ លោក Dmitriy Stuzhuk ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈ ៨ ថ្ងៃ ហើយក្នុងអំឡុងពេលនោះគាត់ក៏បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់គាត់វិញថា ពេលនេះគាត់ជឿងថាជំងឺកូវីដ ១៩ ពិតជាបានកើតមាននិងមានលក្ខណៈធ្ងន់ធ្ងរប្រាកដមែន។ ជាអកុលក្រុមវេជ្ជបណ្ឌិតមិនអាចជួយសង្គ្រោះលោក Dmitriy Stuzhuk  បាននោះទេ ដោយគាត់បានស្លាប់ដោយជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យតែម្តង បន្ទាប់ពីគាត់បានទៅសម្រាកព្យាបាលជំងឺអស់រយៈពេល ៨ ថ្ងៃ៕

អត្ថបទ៖ភក្តី

ប្រភព៖ 7News

Share This Post: