ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តើពលរដ្ឋតាមបណ្តាប្រទេសមួយចំនួនត្រូវធ្វើការប៉ុន្មានថ្ងៃ ទំរាំទិញ iPhone 12 Pro បានមួយគ្រឿង?

    BY autoadmin October 19, 2020
    តើពលរដ្ឋតាមបណ្តាប្រទេសមួយចំនួនត្រូវធ្វើការប៉ុន្មានថ្ងៃ ទំរាំទិញ iPhone 12 Pro បានមួយគ្រឿង?

    ទូរស័ព្ទ iPhone 12 ត្រូវបានប្រកាសចេញលក់ជាផ្លូវការហើយកាលពីថ្ងៃទី ១៣ តុលាកន្លងទៅនេះនៅលើទឹកដីអាមេរិក ខណៈរហូតមកទល់នឹងពេលនេះទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple ប្រភេទនេះនៅមិនទាន់មានវត្តមាននៅតាមបណ្តាលប្រទេសមួយចំនួននៅឡើយទេ។ វត្តមានរបស់ iPhone 12 បានធ្វើឲ្យសារព័ត៌មាននៅជុំវិញពិភពលោកយកមកចុះផ្សាយដោយផ្តោតទៅលើប្រធានបទផ្សេងៗគ្នា ហើយសម្រាប់គេហទំព័រ Picodi វិញ បានច្បិចយកខ្លឹមសារប្លែកគេមួយមកចុះផ្សាយ ដោយគេហទំព័រនេះបានវិភាគទៅលើចំនួនថ្ងៃដែលពលរដ្ឋនៅតាមប្រទេសមួយចំនួនត្រូវធ្វើការងារដើម្បីអាចមានលុយទិញទូរស័ព្ទ iPhone 12 មួយគ្រឿងបាន។

    រូបមន្តដែលនៃការវិភាគរបស់គេហទំព័រមួយនេះគឺគេបានយកតម្លៃជាក់ស្តែងរបស់ទូរស័ព្ទ iPhone 12 Pro ទំហំ128 GB មួយគ្រឿងមានតម្លៃនៅសហរដ្ឋអាមេរិកចាប់ពី $999 ទៅចែកជាមួយប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋនៅតាមបណ្តាប្រទេសមួយចំនួនគិតត្រឹមឆ្នាំ ២០២០ នេះ។ លទ្ធផលនៃការវិភាគបានបង្ហាញថា ពលរដ្ឋឥណ្ឌាត្រូវធ្វើការរហូតដល់ ៥៤.៤ ថ្ងៃទើបអាចរកលុយទិញទូរស័ព្ទ iPhone 12 Pro ទំហំ 128 GB មួយគ្រឿងបាន ខណៈពលរដ្ឋស្វីសត្រូវធ្វើការត្រឹមតែ ៤.៤ ថ្ងៃ និងពលរដ្ឋអាមេរិកត្រូវធ្វើការងារ ៦.១ ថ្ងៃ។ លោកអ្នកអាចទស្សនាចំនួនថ្ងៃធ្វើការងាររបស់ពលរដ្ឋនៅតាមបណ្តាលប្រទេសមួយចំនួនទៀតដូចក្នុងរូបភាពខាងក្រោមនេះ​៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ Picodi

    Share This Post: