ប្រទេសថៃនឹងក្លាយជាមូលដ្ឋានផលិតវ៉ាក់សាំប្រឆាំងជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford សម្រាប់ទីផ្សារនៅអាស៉ីអាគ្នេយ៍
សាកលវិទ្យាល័យ Oxford បានជ្រើសរើសប្រទេសថៃជាមូលដ្ឋានផលិតកម្ម ដើម្បីផ្តល់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទៅកាន់ទីផ្សារអាស៊ាន។ កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយថា រដ្ឋាភិបាលបានរៀបចំថវិកាចំនួន ១ ទ្រីលានបាត (៣២ពាន់លានដុល្លារ) ដែលត្រូវបានបម្រុងទុកសម្រាប់សុខភាពសាធារណៈ។ ក្នុងនោះថវិកាប្រមាណ ៤០ ពាន់លានបាត ត្រូវបានត្រៀមទុកក្នុងថវិកាសារពើពន្ធឆ្នាំ២០២១ ដើម្បីទប់ទល់នឹងរោគរាតត្បាត រួមទាំងលទ្ធកម្ម និងការផលិតវ៉ាក់សាំង។

ថ្មីៗនេះឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានចុះហត្ថលេខាលើលិខិតមួយ ដែលមានបំណងផលិត និងបែងចែកវ៉ាក់សាំងស្រាវជ្រាវប្រឆាំងនឹងជំងឺ COVID-19 ជាមួយសាកលវិទ្យាល័យ Oxford ។ វ៉ាក់សាំងដែលបង្កើតដោយសាកលវិទ្យាល័យនេះ នឹងប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានផលិតកម្មសម្រាប់តំបន់អាស៊ាន។ មន្ត្រីសុខាភិបាលថៃ និង Oxford នឹងប្រើប្រាស់រោងចក្រ Siam Bioscience Co Ltd សម្រាប់ផលិតវ៉ាក់សាំងនេះ ដោយសហការជាមួយក្រុមហ៊ុន SCG ។ គួរឱ្យដឹងដែរថា Siam Bioscience និងសាកលវិទ្យាល័យ Oxford មានភាពជាដៃគូយូរអង្វែងមកហើយ ក្នុងការស្រាវជ្រាវ និងការច្នៃប្រតិដ្ឋ៕

អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand