ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនួបចុងក្រោយរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន នឹងមានភ្ជាប់ជាមួយប៊ូតុងបិទសំឡេង ដើម្បីកុំឱ្យមានការកាត់សម្ដីគ្នាទៅវិញទៅមក

    BY autoadmin October 20, 2020
    ជំនួបចុងក្រោយរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បាយដិន នឹងមានភ្ជាប់ជាមួយប៊ូតុងបិទសំឡេង ដើម្បីកុំឱ្យមានការកាត់សម្ដីគ្នាទៅវិញទៅមក

    អ្នករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃច័ន្ទ ទី១៩ ខែតុលា បាននិយាយថា ការជជែកដេញដោលចុងក្រោយរវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងគូប្រជែងមកពីបក្សប្រជាធិបតេយ្យគឺលោក ចូ បាយដិន នឹងមានភ្ជាប់ជាមួយប៊ូតុងបិទសំឡេង ដើម្បីឱ្យបេក្ខជនម្នាក់ៗនិយាយដោយគ្មានការរំខានគ្នា។ ការផ្លាស់ប្ដូរចុងក្រោយនេះ គឺដោយសារតែជំនួបរវាងអ្នកទាំង ២ កាលពីខែមុន គឺមានតែការប្រកែកគ្នា និងកាត់សម្ដីគ្នាប៉ុណ្ណោះ។

    យ៉ាងណាខាងលោក ដូណាល់ ត្រាំ បានសម្តែងការជំទាស់ចំពោះការផ្លាស់ប្ដូរនេះ ប៉ុន្តែបាននិយាយថា គណបក្សសាធារណរដ្ឋនឹងនៅតែចូលរួមក្នុងព្រឹត្តិការណ៍រាត្រីថ្ងៃព្រហស្បតិ៍ ដែលជាឱកាសមួយក្នុងចំណោមឱកាសចុងក្រោយ មុនពេលការបោះឆ្នោតបញ្ចប់នៅថ្ងៃទី៣ ខែវិច្ឆិកា។

    គណៈកម្មាធិរៀបចំការជជែកពិភាក្សារបស់បេក្ខភាពប្រធានាធិបតីបាននិយាយថា មេក្រូរបស់បេក្ខជននីមួយៗនៅក្នុងកិច្ចពិភាក្សានៅ Nashville រដ្ឋ Tennessee នឹងត្រូវបិទសំឡេង ដើម្បីអនុញ្ញាតឱ្យអ្នកផ្សេងទៀតធ្វើការថ្លែងសុន្ទរកថា ២នាទី មុនបើកការជជែកដេញដោលគ្នារយៈពេល ១៥នាទី។ មេក្រូទាំង ២ ក៏នឹងត្រូវបានបើក ឬ បិទសំឡេង នៅពេលដែលបេក្ខជនទាំង២ ធ្វើការថ្លែងសុន្ទរកថារៀងខ្លួនផងដែរ ដើម្បីជៀសវាងការរំខានណាមួយ ដូចកាលពីជំនួបគ្នាកាលពីខែមុន៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: