ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រេស៊ីលនឹងប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន សម្រាប់កម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ខ្លួន

    BY autoadmin October 21, 2020
    ប្រេស៊ីលនឹងប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយប្រទេសចិន សម្រាប់កម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ខ្លួន

    អភិបាលក្រុងសៅប៉ូឡូលោក João Doria បាននិយាយថា រដ្ឋាភិបាលសហព័ន្ធបានយល់ព្រមទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ឈ្មោះថា CoronaVac ចំនួន ៤៦លានដូស សម្រាប់កម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា កម្មវិធីចាក់ថ្នាំបង្ការនេះអាចចាប់ផ្តើមនៅខែមករា ដើមឆ្នាំ២០២១ ដែលនឹងធ្វើឱ្យវាក្លាយជាកិច្ចខិតខំប្រឹងប្រែងធំបំផុតមួយនៅក្នុងពិភពលោក ខណៈដែលប្រេស៊ីលផ្ទាល់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះជាងគេបំផុត ចំពោះជំងឺឆ្លង COVID-19 ។

    ប្រេស៊ីលមានករណីដែលត្រូវបានបញ្ជាក់ជិត ៥.៣ លានករណី ដែលជាចំនួនសរុបខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ហើយស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹងការស្លាប់ ដោយមានអ្នកស្លាប់ជិត ១៥៥,០០០នាក់ ត្រូវបានចុះបញ្ជី។ ដូច្នេះប្រសិនបើវ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac Biotech ត្រូវបានអនុម័តដោយនិយតករសុខភាព វានឹងក្លាយជាវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំងចំនួន ២ ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ប្រេស៊ីល។ ប្រទេសនេះក៏មានគំរោងទិញយកវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនថ្នាំ AstraZeneca ផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: