ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកស្ម័គ្រចិត្តប្រេស៊ីលម្នាក់បានស្លាប់ អំឡុងពេលចូលរួមនៅក្នុងការសាកល្បងវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford

    BY autoadmin October 22, 2020
    អ្នកស្ម័គ្រចិត្តប្រេស៊ីលម្នាក់បានស្លាប់ អំឡុងពេលចូលរួមនៅក្នុងការសាកល្បងវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford

    អាជ្ញាធរសុខាភិបាលរបស់ប្រេស៊ីលបានប្រកាសថា បុរសម្នាក់មកពីក្រុង Rio de Janeiro ដែលបានចូលរួមក្នុងការសាកល្បងវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដោយប្រើឱសថរបស់ក្រុមហ៊ុន AstraZeneca បានស្លាប់ដោយសារផលវិបាកនៃជំងឺ COVID-19 ។ អ្នកស្ម័គ្រចិត្តរូបនោះមិនត្រូវបានគេបង្ហាញឈ្មោះនោះទេ ប៉ុន្តែត្រូវបានបង្ហើបថាជាគ្រូពេទ្យ ឬសិស្សពេទ្យ ដែលមានអាយុ ២៨ឆ្នាំ។

    គេនៅមិនទាន់ដឹងថា តើបុរសនោះបានទទួលយកវ៉ាក់សាំងរបស់ AstraZeneca ឬជាផ្នែកមួយនៃក្រុមអ្នកប្រើថ្នាំ placebo នោះទេ។ ទីភ្នាក់ងារឃ្លាំមើលសុខភាពជាតិរបស់ប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទិន្នន័យគ្លីនិកត្រូវបានរក្សាសម្ងាត់ ដើម្បីការពារអ្នកចូលរួម និងភាពសុចរិតនៃការសិក្សា។ ហើយការសិក្សាសាកល្បងវ៉ាក់សាំងនេះ ក៏ទំនងនឹងនៅតែបន្ដផងដែរ។

    ជម្រាបដែរថាក្រុមហ៊ុនឱសថអង់គ្លេស-ស៊ុយអ៊ែត AstraZeneca កំពុងធ្វើការសាកល្បងដំណាក់កាលទី៣ នៃវ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួន ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ Oxford ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល អង់គ្លេស ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ នៅក្នុងខែកញ្ញា ការសិក្សានៅចក្រភពអង់គ្លេសត្រូវបានផ្អាក ដោយសារមានអ្នកចូលរួមម្នាក់បានធ្វើទុក្ខដោយសារវ៉ាក់សាំងផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: