ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក រ៉ូឌ្រីហ្គោ ឌូទើតេ និយាយាថា លោកទទួលខុសត្រូវចំពោះសង្គ្រាមគ្រឿងញៀនរបស់លោក ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចូលពន្ធនាគារ ប្រសិនវាបម្រើឱ្យប្រទេសរបស់លោក

    BY autoadmin October 22, 2020
    លោក រ៉ូឌ្រីហ្គោ ឌូទើតេ និយាយាថា លោកទទួលខុសត្រូវចំពោះសង្គ្រាមគ្រឿងញៀនរបស់លោក ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចូលពន្ធនាគារ ប្រសិនវាបម្រើឱ្យប្រទេសរបស់លោក

    ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា លោកនឹងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលរបស់ប៉ូលីស នៅក្នុងការបង្ក្រាបគ្រឿងញៀនរបស់លោក ដោយអះអាងថាលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលពន្ធនាគារ ប្រសិនបើវាបម្រើដល់ប្រទេសរបស់លោក។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅយប់ថ្ងៃច័ន្ទ លោក ឌូទើតេ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទណ្ឌកម្ម។

    លោក រ៉ូឌ្រីហ្គោ ឌូទើតេ បាននិយាយថា៖«ប្រសិនបើមានការសម្លាប់នៅទីនោះ ខ្ញុំអាចនិយាយថាខ្ញុំគឺជាមនុស្សតែម្នាក់គត់ … អ្នកអាចឱ្យខ្ញុំទទួលខុសត្រូវចំពោះការស្លាប់ណាមួយ ដែលបានកើតឡើងនៅក្នុងសង្គ្រាមនៃគ្រឿងញៀន»។ លោកបានបន្ថែមថា៖«នាំខ្ញុំទៅតុលាការដើម្បីដាក់ពន្ធនាគារ។ ល្អ ខ្ញុំគ្មានបញ្ហាទេ។ ប្រសិនបើខ្ញុំបម្រើប្រទេសរបស់ខ្ញុំដោយជាប់គុក ខ្ញុំរីករាយ»។

    ការលើកឡើងរបស់លោកបានធ្វើឡើងចំពេលមានការទទួលស្គាល់ថា លោកអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំពោះសង្គ្រាមគ្រឿងញៀន ដែលលោកបានចាប់ផ្តើមបន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ២០១៦ ដោយសារយ៉ាងហោចណាស់មានបណ្តឹងចំនួន ២ សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការសម្លាប់រង្គាលជាច្រើន កំពុងត្រូវបានព្រះរាជអាជ្ញាអមតុលាការព្រហ្មទណ្ឌអន្តរជាតិកំពុងពិនិត្យ។

    របាយការណ៍របស់ប៉ូលីសបានឱ្យដឹងថា ចាប់តាំងពីលោកឡើងកាន់តំណែង មានជនសង្ស័យចំនួន ៥,៨៥៦នាក់ ត្រូវបានសម្លាប់ និងច្រើនជាង ២៥៦,០០០នាក់ ផ្សេងទៀតត្រូវបានចាប់ខ្លួន បើទោះបីជាមានការប៉ាន់ស្មានថា ចំនួនអ្នកស្លាប់ពិតប្រាកដមានចំនួនច្រើនក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ RT

    Share This Post: