ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកវិទ្យាសាស្ត្ររកឃើញមេរោគម្យ៉ាង ដែលអាចស៊ីកោសិការខួរក្បាលមនុស្ស

    BY Khmernote Media June 16, 2018
    អ្នកវិទ្យាសាស្ត្ររកឃើញមេរោគម្យ៉ាង ដែលអាចស៊ីកោសិការខួរក្បាលមនុស្ស

    អាមេរិក៖ កាលពីពេលថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសារជាថ្មីម្តងទៀតនូវមេរោគម្យ៉ាង ដែលអាចស៊ីកោសិការខួរក្បាលរបស់មនុស្សនៅតំបន់ Terrebonne Parish ភាគខាងត្បូងរដ្ឋ Louisiana សហរដ្ឋអាមេរិក។ មេរោគនេះធ្លាប់បានរាតត្បាត តំបន់នេះម្តងរួចមកហើយកាលពីឆ្នាំកន្លងទៅ និងកាលពីជាង ១០ ឆ្នាំមុន ក៏វាធ្លាប់បានរាតត្បាតម្តងដែរ។

    មេរោគនេះមានលក្ខណៈកាចសាហាវ ព្រោះតែនៅពេល ដែលវាបានចូលត្រឹមតែក្នុងច្រមុះមនុស្ស វាអាចធ្វើឲ្យមនុស្សសន្លប់ភ្លាម ហើយបើមិនបានព្យាបាលឲ្យទាន់ពេលវេលាទេ វានឹងស៊ីកោសិការខួក្បាលរបស់មនុស្សទាំងអស់តែម្តង។ យ៉ាងណាក្តី​អាជ្ញាធរប្រចាំតំបន់ខាងលើនេះបានអះអាងថា ទឹកដែលចេញពីក្បាលរុំប៊ីនេមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ ព្រោះថាគេបានសម្លាប់មេរោគនេះរួចទៅហើយ។

    អ្វីដែលជាការព្រួយបារម្ភគឺអ្នកនោះគឺអ្នកដែលប្រើប្រាស់ទឹកដែលគ្មានការសម្លាប់មេរោគត្រឹមត្រូវតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ១០ ឆ្នាំ ក្រោយនេះ មេរោគមួយនេះបានវាយប្រហារមនុស្សត្រឹមតែ ៣៥ ករណីប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay