អន្តរជាតិ

រដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថអាមេរិក បានអនុម័តជាផ្លូវការលើថ្នាំ Remdesivir សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក

BY
autoadmin
October 23, 2020

រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា បានអនុម័តថ្នាំប្រឆាំងមេរោគ Remdesivir របស់ក្រុមហ៊ុន Gilead Sciences សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ដែលធ្វើឱ្យថ្នាំនេះក្លាយជាថ្នាំដំបូងគេ និងត្រូវបានអនុម័តសម្រាប់ព្យាបាលជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។ ជម្រាបដែរថាថ្នាំ Remdesivir គឺជាថ្នាំមួយក្នុងចំនោមថ្នាំ ដែលត្រូវបានប្រើដើម្បីព្យាបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំឡុងពេលដែលគាត់បានឆ្លងជំងឺ COVID-19។

ការយល់ព្រមជាផ្លូវការរបស់ FDA បានធ្វើឡើងតែប៉ុន្មានម៉ោង មុនពេលការជជែកដេញដោលគ្នារបស់លោក ដូណាល់ ត្រាំ និង គូប្រជែងមកពីបក្សប្រជាធិបតេយ្យរបស់លោក គឺលោក ចូ បាយដិន ដែលវាជាជំនួបចុងក្រោយរវាងអ្នកទាំង ២ មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៣ ខែវិច្ឆិកា។ រំលឹកដែរថាថ្នាំ Remdesivir ធ្លាប់ត្រូវបានគេអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងលក្ខខណ្ឌគ្រាបន្ទាន់ដោយ FDA ចាប់តាំងពីខែឧសភា បន្ទាប់ពីការសិក្សាដែលដឹកនាំដោយវិទ្យាស្ថានសុខភាពជាតិបានបង្ហាញថា វាកាត់បន្ថយអត្រាមរណៈ និងកាត់បន្ថយអត្រាសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ៥ថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: