ខ្មែរណូត

ស្វែងរក

  • កីឡា

    Griezmann បញ្ចប់ពាក្យចចាមអារាមត្រឹមនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះសម្រេចចិត្តបន្ដស្នាក់នៅជាមួយនឹង AT Madrid

    BY Khmernote Media June 15, 2018
    Griezmann បញ្ចប់ពាក្យចចាមអារាមត្រឹមនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះសម្រេចចិត្តបន្ដស្នាក់នៅជាមួយនឹង AT Madrid

    ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបញ្ជាក់ថារូបគេនឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid ទោះបីជាក្លឹបអ្នកមានបុណ្យ Barcelona ចង់បានរូបគេយ៉ាងណាក៏ដោយ។

    នៅក្នុងសប្ដាហ៍នេះពាក្យចចាមអារាមរបស់កំពូលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅកគុក ប៉ុន្ដែអ្វីៗគ្រប់យ៉ាងត្រូវបានដឹងការពិតបន្ទាប់ពី Griezmann បញ្ជាក់អំពីអនាគតរបស់គេកាលពីម្សិលមិញ។

    មុនពេល Griezmann បញ្ជាក់ការពិតអំពីអនាគតរបស់គេ មានដំណឹងលេចលឺជាច្រើនថា Griezmann នឹងចាកចេញពីក្លឹប Atletico Madrid ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលរូបគេកំពុងរក្សាភាពស្ងប់ស្ងាត់យ៉ាងតឹងរឹងលើពាក្យចចាមអារាមនេះ ហើយសម្រួលអារម្មណ៍សម្រាប់់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។

    នៅក្នុងបណ្ដាញសង្គម Twitter កីឡាករ Antoine Griezmann បាននិយាយថា៖ អ្នកគាំទ្ររបស់ខ្ញុំ, ក្រុមរបស់ខ្ញុំ, ផ្ទះរបស់ខ្ញុំ ហើយបានភ្ជាប់ជាមួយនឹងពាក្យ Atleti មានន័យថា Atletico Madrid គឺជាផ្ទះរបស់គាត់ គាត់នឹងមិនចាកចេញពីផ្ទះ អ្នកគាំទ្រ និងក្រុមរបស់គាត់ឡើយ។ គាត់សម្រេចចិត្តថានឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay