ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររវាងអ៉ីស្រាអែល និងស៊ូដង់

    BY autoadmin October 24, 2020
    ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្ររវាងអ៉ីស្រាអែល និងស៊ូដង់

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសចេញពីសេតវិមានកាលពីថ្ងៃសុក្រថា ប្រទេសស៊ូដង់ និងអ៉ីស្រាអែល បានព្រមព្រៀងធ្វើឱ្យទំនាក់ទំនងមានលក្ខណៈប្រក្រតីឡើងវិញហើយ។ ប្រទេសស៊ូដង់គឺជាប្រទេសអារ៉ាប់ទី ៣ ដែលឈានដល់កិច្ចព្រមព្រៀងបែបនេះជាមួយអ៉ីស្រាអែល ដែលវាជាការជួយជ្រោមជ្រែងដោយរដ្ឋបាលត្រាំ។ សេចក្តីថ្លែងការណ៍រួមដែលចេញដោយប្រទេសទាំង ៣ និយាយថា អ៉ីស្រាអែល និងស៊ូដង់ នឹងចាប់ផ្តើមចរចារកមធ្យោបាយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម កិច្ចការសេដ្ឋកិច្ច និងអាកាសចរណ៍ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

    កាលពីដើមសប្តាហ៍នេះលោក ដូណាល់ ត្រាំ បានជូនដំណឹងដល់សភាអំពីការសម្រេចចិត្តរបស់លោក ក្នុងការដកប្រទេសស៊ូដង់ចេញពីបញ្ជីអ្នកឧបត្ថម្ភភេរវកម្ម។ រដ្ឋបាលលោកត្រាំមុននេះក៏បានសម្រុះសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងប្រទេសអារ៉ាប់ ២ ផ្សេងទៀត គឺអារ៉ាប់រួម និងបារ៉ែនផងដែរ។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា កិច្ចព្រមព្រៀងចុងក្រោយគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើងតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងអារ៉ាប់រួម និងបារ៉ែន។ លោកបានសម្តែងក្តីសង្ឃឹមថា ប្រទេសដទៃទៀតនឹងអនុវត្តតាម៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: