សង្គម

ឧត្តមសេនីយ៍ ទី ចំរើនកុសល ពន្យល់ករណីនគរបាលចរាចរណ៍ដកសោរម៉ូតូប្រជាពលរដ្ឋថា តើខុសឬមិនខុស?

BY
Khmernote Media
October 24, 2020

មហាជនជាច្រើនតែងតែមានចម្ងល់ទាក់ទងនឹងសកម្មភាពរបស់នគរបាលចរាចរណ៍មួយចំនួនបានហៅម៉ូតូឈប់ ហើយដកសោរម៉ូតូរបស់ពួកគាត់ទុកបណ្តោះអាសន្ន ដោយចង់ដឹងថា តើសកម្មភាពបែបនេះត្រឹមត្រូវតាមច្បាប់ឬក៏យ៉ាងណា? ជុំវិញករណីនេះដែរ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះនៅលើគណនីហ្វេសប៊ុកធ្វើការពន្យល់ការដកសោរម៉ូតូរបស់ប្រជាពលរដ្ឋនេះ ដោយលោកបានឲ្យដឹងថា៖

“លោកពូឧត្តមសេនីយ៍ជាទីគោរព ! តើជាការខុសច្បាប់ទេ នៅពេលដែលនគរបាលចរាចរណ៍ ហៅឈប់ហើយដកហូតយកកូនសោរម៉ូតូរបស់ខ្ញុំ ? បើគ្រាន់តែជិះល្មើសនឹងភ្លើងសញ្ញា ឬស្លាកសញ្ញាចរាចរណ៍ សមត្ថកិច្ចមិនគួរដកយកកូនសោរម៉ូតូរបស់អ្នកបើកបរនោះទេ ព្រោះថាគ្មានប្បញ្ញត្តិណាមួយណែនាំឲ្យប្រើវិធាននេះឡើយ។ ប៉ុន្តែបើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ហើយបើករត់ ។ល។ នោះសមត្ថកិច្ចអាចប្រើវិធាននេះបាន។ យោងមាត្រា ៣៥៣ និយមន័យអំពើលួច នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរឹតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួន។
ដូចនេះមន្ត្រីអនុវត្តន៍ច្បាប់ដែលតែងតែប្រើវិធានដកហូតយកកូនសោរម៉ូតូរបស់អ្នកដទៃ ហើយមកដាក់ក្នុងហោប៉ៅខោរបស់ខ្លួន ប្រយ័ត្នល្មើសនឹងមាត្រា ៣៥៣ ខាងលើ។ ហើយបើមានការប្រតាយប្រតប់គ្នាក្នុងការដកហូតយកកូនសោរនេះទៀត គឺសុំមើលមាត្រា ៣៥៧ ស្តីពីស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើរហឹង្សា។
បំណងល្អពីឧត្តមសេនីយ៍ ទី ចំរើនកុសល អតីតជា មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។”៕

Share This Post: