ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងមាន់ថោក ហើយមានគុណប្រយោជន៍សុខភាពជាច្រើន នឹកស្មានមិនដល់

    BY Khmernote Media June 16, 2018
    ជើងមាន់ថោក ហើយមានគុណប្រយោជន៍សុខភាពជាច្រើន នឹកស្មានមិនដល់

    ជើងមាន់បានក្លាយទៅជាអាហារដ៏ពេញនិយមមួយប្រភេទក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គេអាចយកជើងមាន់ទៅចម្អិនជាអាហារសម្រន់ គ្រឿងក្លែម និងអាហារសម្រាប់ទទួលទានបានជាច្រើនរបៀបដូចជា បំពង ឆា ខ អប់ ជ្រក់ និងអាំងជាដើម។ តាមការសិក្សាបានរកឃើញថាជើងមានមិនត្រឹមតែមានរស់ជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែវាថែមទាំងអាចផ្តល់គុណប្រយោជន៍សុខភាពជាច្រើនផងដែរសម្រាប់អ្នកទទួលទានដូចជា៖

    + ជើងមាន់សម្បូរទៅដោយសារធាតុកូឡាជេន ដែលអាចធ្វើឲ្យស្បែកលោកអ្នកនៅក្មេងជាងវ័យ។
    + ជើងសម្បូរទៅដោយប្រូតេអ៊ីនជាច្រើនប្រភេទ ដែលអាចធ្វើឲ្យឆ្អឹង សរសៃពួរ ឆ្អឹងសន្លាក់​មានសុខភាពល្អ និងរឹងមាំ។ ជាងនេះទៅទៀតប្រូតេអ៊ីនដ៏សម្បូរបែបនេះអាចជួយឲ្យធ្វើឲ្យរបួសនៅលើស្បែកលោកអ្នកឆាប់ជាសះស្បើយឡើងវិញបានយ៉ាងលឿនផងដែរ។
    + ជើងមាន់សម្បូរអាស៊ីត hyaluronic និង chondroitin sulfate ដែលអាចជួយធ្វើឲ្យស្បែកមានសំណើម និងការពារភាពជ្រីវជ្រួញនៅលើស្បែក។ ហើយសារធាតុ chondroitin sulfate ក៏មានប្រសិទ្ធភាពក្នុងការដោះស្រាយជំងឺនៅត្រង់ឆ្អឹងសន្លាក់ និងធ្វើឲ្យឆ្អឹងខ្ចីមានសុខភាពល្អផងដែរ។
    + ប្រូតេអ៊ីននៅក្នុងជើងមាន់ក៏អាចជួយធ្វើឲ្យសាច់ដុំ និងជាលិការសាច់ដុំមានសុខភាពល្អផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay