ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សា៖ បើចង់កំទេចចក្រភពអង់គ្លេសមួយទាំងមូល គេប្រើនុយក្លេអ៊ែរតែ ២០០-៣០០គ្រាប់ប៉ុណ្ណោះ បើចង់កំទេចអាមេរិកវិញ ត្រូវការនុយក្លេអ៊ែរចំនួន….

    BY Khmernote Media June 16, 2018
    ការសិក្សា៖ បើចង់កំទេចចក្រភពអង់គ្លេសមួយទាំងមូល គេប្រើនុយក្លេអ៊ែរតែ ២០០-៣០០គ្រាប់ប៉ុណ្ណោះ បើចង់កំទេចអាមេរិកវិញ ត្រូវការនុយក្លេអ៊ែរចំនួន….

    ការសិក្សាមួយ ដែលបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រជំនាញផ្នែកគ្រាប់នុយក្លេអ៊ែរបានរកឃើញថា ប្រសិនបើគេចង់កំទេចចក្រភពអង់គ្លេសមួយទាំងមូលគេត្រូវការប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួនត្រឹមតែពី ២០០ ទៅ ៣០០ គ្រាប់ប៉ុណ្ណោះ។ ការសិក្សាដដែលបានឲ្យដឹងទៀតថា ប្រសិនបើគេចង់កំទេចអាមេរិក គេអាចនឹងត្រូវគ្រាប់នុយក្លេអ៊ែររហូតដល់ ១,០០០ គ្រាប់ឯណោះ។

    ការសិក្សានេះបានឲ្យដឹងបន្ថែមទៀតថា ក្នុងពេលបច្ចុប្បន្នពិភពលោកទាំងមូលមានគ្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា ១៥,០០០ គ្រាប់ ដែលតួលេខនេះជាការសរុបបញ្ចូលគេរវាងក្បាលគ្រាប់នុយក្លេអ៊ែររបស់ប្រទេសចំនួន៩ដូចជា អាមេរិក រុស្សី អង់គ្លេស បារាំង ចិន ឥណ្ឌា ប៉ាគីស្ថាន​ អ៊ីរ៉ង់  និងកូរ៉េខាងជើង។ ក្នុងនោះផងដែរគ្រាន់តែអាមេរិកម្នាក់ឯងមានក្បាលគ្រាបនុយក្លេអ៊ែររចំនួន ៦,៨០០ គ្រាប់ ហើយរុស្សីមានចំនួន ៧,០០០ គ្រាប់។​

    ចុងក្រោយការសិក្សានេះបានបញ្ជាក់ថា ក្បាលគ្រាប់នុយក្លេអ៊ែរទាំងអស់ក្នុងពិភពលោកមានចំនួនច្រើន ដោយក្នុងនោះប្រទេសមួយចំនួនមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនដល់កម្រិតអាចកំទេចប្រទេសមួយទៀតបាន ហើយប្រសិនបើគ្រាប់ទាំងនោះផ្ទុះឡើងព្រមគ្នា ពិភពលោកទាំងមូលច្បាស់ជារលាយខ្ទេចមិនខាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ metro

    Share This Post:
    MPO4D jitutoto mpo4d Mpoplay